[ទីផ្សារបរទេស] កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz បានប្រកាសនៅក្នុងព្រឹត្តិការណ៍ Work Truck 2022 ថា ចាប់ពីឆ្នាំ ២០២៣ តទៅ រថយន្ត Mercedes-Benz Sprinter នឹងត្រូវបានបំពាក់ដោយម៉ាស៊ីន ៤ស៊ីឡាំង ហើយនឹងប្រើប្រាស់ប្រអប់លេខ ៩វគ្គ, ការធ្វើឲ្យប្រសើរឡើងនៅប្រព័ន្ធ all-wheel-drive system និងមាននៅទីផ្សារសហរដ្ឋអាមេរិកនៅដើមឆ្នាំក្រោយ។
ក្នុងនោះ ក្រុមហ៊ុនផលិតរថយន្តនេះបាននិយាយថា ខ្លួននឹងបន្តលក់ទាំងម៉ាស៊ីនសាំង និងម៉ាស៊ូតសម្រាប់ម៉ូដែល Sprinters ស៊េរីឆ្នាំ ២០២៣ ប៉ុន្តែនឹងផ្តល់ជម្រើសតែបួនស៊ីឡាំងប៉ុណ្ណោះ។ ក្នុងនោះ ម៉ាស៊ីន OM654 ត្រូវបានរចនាឡើងសម្រាប់ការបង្កើនល្បឿនកាន់តែរលូន កម្លាំងបង្វិលជុំខ្ពស់ និងការបំភាយឧស្ម័នទាប។
ម៉ាស៊ីននេះមានពីរប្រភទ សម្រាប់ប្រភេទ Less Powerful មានចំណុះ ២,0 លីត្រ turbocharged អាចផលិតកម្លាំងបាន ១៦៨ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ និងសម្រាប់ប្រភេទ high out-put មានកម្លាំង ២០៨ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ បញ្ជូនថាមពលរបស់វាទៅកាន់កង់តាមរយៈប្រអប់លេខដៃ 9G-Tronic ៩វគ្គ ដែលឥឡូវនេះជាស្តង់ដារសម្រាប់រថយន្ត Sprinter ប្រភេទ Van ទាំងអស់ដែលបានលក់នៅក្នុងសហរដ្ឋអាមេរិក។
រថយន្តប្រភេទ Van នេះក៏នឹងទទួលបានប្រព័ន្ធ All-wheel-drive ដែលជំនួសប្រព័ន្ធ 4×4 ពីមុន។ ក្នុងនោះ Mercedes និយាយថា ប្រព័ន្ធនេះផ្តល់ថាមពលខ្លាំង និងការផ្លាស់ប្តូរកាន់តែរលូនសម្រាប់អ្នកបើកបរ ហើយឥឡូវនេះវាអនុញ្ញាតឲ្យ ៥០% នៃថាមពលត្រូវបានបញ្ជូនទៅកង់ខាងមុខខណៈពេលដែលប្រព័ន្ធមុនអាចបញ្ជូនបានត្រឹមតែ ៣៥% ប៉ុណ្ណោះ៕