Mercedes ថា គ្រប់ម៉ូដែលឡានរបស់ខ្លួនទាំងអស់ នឹងមានប្រភេទប្រើថាមពលអគ្គិសនីសុទ្ធ

ក្រុមហ៊ុន Mercedes បានបង្ហាញពីគម្រោងរបស់ខ្លួន និងគម្រោងផលិតរថយន្តអគ្គិសនីសុទ្ធ នៅគ្រប់ទីផ្សារទាំងអស់សម្រាប់ថ្ងៃអនាគតផងដែរ។

ក្នុងនោះដែរ Mercedes នឹងចេញគ្រោងឆ្អឹងសម្រាប់រថយន្តអគ្គិសនីថ្មីចំនួន ៣ ក្នុងឆ្នាំ២០២៥ ដែលនឹងអនុញ្ញាតឲ្យម៉ាកនេះអាចបញ្ចេញរថយន្តប្រើថាមពលអគ្គិសនីសុទ្ធ លើគ្រប់ម៉ូដែលរបស់ខ្លួនទាំងអស់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លោក Ola Källeniusនាយកប្រតិបត្តិក្រុមហ៊ុន Daimler AG និងក្រុមហ៊ុន Mercedes-Benz AG បានមានប្រសាសន៍ថា “ការផ្លាស់ប្តូរលើទីផ្សាររថយន្តអគ្គិសនីកំពុងបង្កើនល្បឿនលឿនខ្លាំង ជាពិសេសនៅក្នុងផ្នែករថយន្តប្រណីត ដែលជាកន្លែងរបស់ Mercedes-Benz ស្ថិតនៅ។ ចំណុចចាប់ផ្តើមកាន់តែខិតជិតមកដល់ ហើយយើងនឹងត្រៀមខ្លួនជាស្រេចនៅពេលទីផ្សារប្តូរទៅប្រើរថយន្តអគ្គិសនីសុទ្ធ នៅចុងទសវត្សនេះ”។

សូមបញ្ជាក់ថា ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ខាងលើកំពុងត្រៀមថវិកាសរុបចំនួន ៤៧,២ ពាន់លានដុល្លារអាមេរិក រវាងឆ្នាំ ២០២២ និង ២០៣០ ក្នុងការវិនិយោគលើការស្រាវជ្រាវ និងអភិវឌ្ឍរថយន្តអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម