Mercedes ថា ពួកគេនឹងបញ្ចេញរថយន្ត G-Wagen ខ្នាតតូចថ្មីដែលប្រើប្រាស់នូវថាមពលអគ្គិសនីសុទ្ធ

ក្រុមហ៊ុន Mercedes-Benz បានប្រកាសបញ្ជាក់ជាផ្លូវការថា រថយន្ត G-Class ទំហំតូចដែលមនុស្សជាច្រើនហៅថា Baby G ឬ G-Wagen នឹងត្រូវដាក់បង្ហាញចេញជាផ្លូវការនៅក្នុងពេលឆាប់ៗនេះ ជាប្រភេទរថយន្តប្រើប្រាស់នូវថាមពលអគ្គិសនីសុទ្ធ។

ក្នុងនោះ ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងសន្និសីទមួយរបស់ក្រុមហ៊ុន Mercedes-Benz ផ្ទាល់តែម្តង និងបានបង្ហាញពីផែនការ ឫក៏ទិសដៅថ្មីក្នុងការប្រកាសចេញនូវរថយន្តប្រណិតៗជាច្រើននាពេលអនាគតផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះរថយន្ត G-Class ថ្មីនេះ នឹងប្រើប្រាស់នូវថាមពលអគ្គិសនីសុទ្ធ (EV) ១០០ភាគរយ ពោលគឺនឹងមិនមានជម្រើសម៉ាស៊ីនចំហេះក្នុងទៀតនោះទេ។

គួរបញ្ជាក់ថា សម្រាប់ការរចនារបស់រថយន្តថ្មីនេះមិនត្រូវបានបង្ហាញចេញនៅឡើយទេ ខណៈព័ត៌មានលម្អិតផ្សេងទៀតនឹងត្រូវប្រកាសចេញនៅពេលដាក់បង្ហាញចេញជាផ្លូវការ៕
ផ្ទាំងផ្សាយពាណិជ្ជកម្ម