Mercedes នឹងឈប់អភិវឌ្ឍន៍បច្ចេកវិទ្យា PHEV ងាកទៅផ្ដោតលើឡានអគ្គិសនីសុទ្ធវិញ

Mercedes នឹងបញ្ឈប់ការបណ្ដាក់ទុនលើបច្ចេកវិទ្យា Plug-in Hybrid ថ្មី ឬជំនាន់ក្រោយទៀតហើយ ដោយនឹងផ្ដោតលើបច្ចេកវិទ្យារថយន្តអគ្គិសនីសុទ្ធវិញ។

ប្រធានផ្នែកអភិវឌ្ឍន៍របស់ក្រុមហ៊ុន Mercedes បាននិយាយថាបច្ចេកវិទ្យា Plug-in Hybrid នៅក្រុមហ៊ុន Mercedes នឹងត្រូវដល់ថ្ងៃអវសាន្ត ហើយការដែលមានប្រព័ន្ធថាមពលពីរប្រភេទក្នុងរថយន្តតែមួយគឺជាចន្លោះប្រហោងមួយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាក្ដី នេះមិនមានន័យថា Mercedes នឹងលែងប្រកាសចេញរថយន្ត PHEV ថ្មីនោះទេ ដោយសារតែក្រុមហ៊ុនបានបណ្ដាក់ទុនលើវារួចហើយ ដូចនេះក្រុមហ៊ុននឹងបន្តប្រើប្រាស់បច្ចេកវិទ្យា PHEV នេះសិន។

កាលពីថ្មីៗនេះដែរ Mercedes ទើបបង្ហាញចេញរថយន្ត GT 63 E Performance ដែលមានបំពាក់ប្រព័ន្ធ PHEV ដោយមានម៉ាស៊ីន Twin-Turbo ចំណុះ ៤,០លីត្រ ៨ស៊ីឡាំង គួបផ្សំនឹងម៉ូទ័រអគ្គិសនីមួយ ដែលសរុបចូលគ្នាវាអាចផលិតកម្លាំងបាន ៨៣១សេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម