Mercedes បង្ហាញគម្រូឡានអគ្គិសនីមានកម្លាំងលើស១ពាន់សេះ សាកថ្ម៥នាទីជិះបាន៤០០គ.ម

ក្រុមហ៊ុន Mercedes បានបង្ហាញរថយន្តគម្រូ AMG GT XX ជារថយន្តប្រភេទ Sedan ប្រើប្រាស់ថាមពលអគ្គិសនី គ្រោងនឹងផលិតនៅឆ្នាំក្រោយ។

រថយន្ដ Mercedes-AMG GT XX កំពុងបោះជំហានឈានចូលយុគសម័យរថយន្ដអគ្គិសនីបែបអនាគត ។ រថយន្ដនេះជាប្រភេទទ្វារបួនប្រណីត ដំណើរការដោយម៉ូទ័រអគ្គិសនី axial flux ចំនួនបី អាចផលិតកម្លាំងសរុបលើសពី ១ ៣៤១សេះ ហើយអាចបើកបរល្បឿនអតិបរមាជាង ៣៥៩គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនមែនលឿនតែល្បឿនទេ សូម្បីសាកថ្មក៏លឿនដែរ AMG GT XX មួយគ្រឿងសាកថ្មតែ៥នាទី អាចបើកបរបានចម្ងាយ៤០០គីឡូម៉ែត្រ ដោយសារតែល្បឿននៃការសាកថ្មរថយន្ដ លឿនជាងឆ្នាំងសាក DC លឿនធម្មតាទ្វេ ពីព្រោះក្រុមហ៊ុន Mercedes បានចាប់ដៃគូជាមួយក្រុមហ៊ុន Alpitronic ដើម្បីអភិវឌ្ឍស្ថានីយ៍សាកថ្មគំរូមួយ។ នៅពេលចេញលក់ជាមួយផ្លវការ ក្រុមហ៊ុនបាននិយាយថា ពួកគេនឹងពង្រីក ស្ថានីយសាកថ្ម Mercedes-Benz Charging Network ជាមួយនឹងឆ្នាំងសាកជំនាន់ក្រោយដែលផ្តល់មកជាមួយសាកថ្មលឿនបំផុត។

CONCEPT AMG GT XXចំពោះការរចនារថយន្ដយកលំនាំតាមគម្រូ AMG GT 4-Door ប៉ុន្តែត្រូវបានឆ្នៃជាពិសេស ឲ្យកាន់តែស្ដ័កិសមជាកំពូលរថយន្ដអគ្គិសនីបែបអនាគត។ រថយន្តគម្រូនេះផលិតឡើងផ្អែកលើ AMG.EA ប្រើប្រាស់ល្បាយនៃ អាលុយមីញ៉ូម លាយជាមួយដែកថែប និងវត្ថុធាតុផ្សំពីសរសៃ ដើម្បីផ្តល់នូវទម្ងន់ស្រាល និងភាពរឹងមាំជាពិសេស។

ផ្នែកខាងមុខបានឌីស្សាញមកមានរូបរាងដូចជាត្រី បានបំពាក់មកជាមួួយប៉ាណាដ៏ធំលាតសន្ធឹងស្ទើរតែពេញទទឹងផ្នែក បន្ដែមមកជាមួយភ្លើង LED ព័ទ្ធជុំវិញ។ ចំណែកចង្កៀងខាងមុខជាប្រភេទអំពូល LED រចនាមកត្រួតជាន់លើគ្នា ខណៈគម្របម៉ាស៊ីនបានបំពាក់មកជាមួយ Hood ដូចទៅហ្នឹងរថយន្ដ Super Car ដើម្បីជួយដល់ប្រព័ន្ធលំហូរខ្យល់និងការបញ្ចុះកម្ដៅ ។

The Mercedes-AMG GT XX Concept Is a 1300-HP Electric 4-Door Super-GT
នៅផ្នែកចំហៀងរថយន្ដបំពាក់មកជាមួយដៃទ្វាររាបស្មើនិងកង់ទំហំ ២១អុីញ។ អ្វីកាន់តែិសេសថាសកង់មានមុខងារបើក និងបិទ សន្ទះថាសកង់ ដើម្បីរក្សាលំនឹង ជួយដល់ប្រព័ន្ធ (aerodynamics) និងជួយធ្វើឲ្យហ្វ្រាំងត្រជាក់។

ចូលមកដល់ផ្នែកខាងក្រោយមានការរចនាបែបសាមញ្ញ ដោយបានបំពាក់មកជាមួយស្ដុបរាងមូល សរុបចំនួន៦គ្រាប់ នៅចំកណ្ដាលនៃស្ដុបបខាងក្រោយ បានបន្ដែមមកជាមួយបន្ទះ MBUX Fluid Light Panel ជាប្រភេទអំពូល LED RGB ចំនួនជាង ៧០០គ្រាប់ អាចបញ្ជាតាមរយៈកម្មវិធីបានជាមួយអក្សមានចលនា។

Mercedes-AMG GT XX Concept Reveals the Future of All-Electric Super Sedans | stupidDOPE | Est. 2008ចំណុចពិសេសចុងក្រោយគឺ ឧបករណ៍បំពងសម្លេងខាងក្រៅ បង្កប់នៅក្នុងចង្កៀងមុខ ដែលត្រូវបានរចនាឡើងដើម្បី បញ្ចេញសំឡេងម៉ាសុីនដូចឡានម៉ាសុីនចំហេះខាងក្នុង។ យ៉ាងមិញក្រុមហ៊ុន Mercedes មិនទាន់បានចែករំលែកព័ត៌មានលម្អិតជាក់លាក់ណាមួយនៅឡើយទេ ប៉ុន្តែការបង្ហាញវីដេអូខ្លីៗថ្មីៗនេះបានបង្ហាញពីគំរូដើមនៃរថយន្តផលិត បានបន្លឺសំឡេងម៉ាស៊ីនក្លែងក្លាយ ស្រដៀងនឹងម៉ាស៊ីន V8 ដើម្បីធ្វើឲ្យអារម្មណ៍អ្នកបើកបរ ចូលចិត្តសម្លេងសុីមាំងបែប Super Car។

Mercedes-AMG GT XX រចនាមកជាមួយជម្រើសពណ៍ទឹកក្រូច Sunset Beam ដ៏រស់រវើក ភ្ជាប់មកជាមួយមេគុណអូសទាញទាបគួរចាប់អារម្មណ៍ត្រឹម 0.198 ធ្វើឲ្យរថយន្ដជាន់ស្ទុះមិនចាញ់ខ្យល់ហើយមានលំនឹងមិនឃ្លោង។

កន្លងមកក្រុមហ៊ុន Mercedes ធ្លាប់តែផ្តោតសំខាន់ក្នុងការចនាផ្នែកខាងលើស្បែក និងឈើ ប៉ុន្តែសម្រាប់ខាងក្នុងនៃរថយន្ត GT XX មានការឌីស្សាញដូចទៅរថយន្ដប្រណាំងមើលទៅកាន់តែទាក់ភ្នែក។ អេក្រង់ខាងក្នុងឌីស្សាញបែប Cockpit ដោយបមពាក់មកជាមួយអេក្រង់កុងទ័រឌីជីថលទំហំ 10.25 អុីញ អេក្រង់កម្សាន្តទំហំ 14 អុីញរួមបញ្ចូលគ្នាលើផ្ទៃតែមួយ និងចង្កូតតូចច្រឡឹងដែលបំផុសគំនិតតាមរថយន្ត AMG One។ ក្រឡែកមើលកុងកុងសូលកណ្តាល ឌីស្សាញប្លែក មានបំពង់ពណ៌ទឹកក្រូចភ្លឺ រចនាឡើងដើម្បីរំលឹកដល់ខ្សែភ្លើងតង់ស្យុងខ្ពស់។ រថយន្តគំរូនេះបំពាក់ជាមួយកៅអីធ្វើពីសរសៃកាបូន (carbon fiber), ដំបូលក៏ធ្វើពីសរសៃកាបូន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម