Mercedes បង្ហើបតម្រុយពីការដាក់លក់ឡានអគ្គិសនីសុទ្ធនៅទីផ្សារវៀតណាម

នៅលើ​វិបសាយ​ផ្លូវការរបស់ក្រុមហ៊ុន Mercedes-Benz បានប្រកាសថាខ្លួននឹងដាក់​លក់​រថយន្តអគ្គិសនីចំនួនពីរគឺ EQB និង EQS លើទីផ្សារប្រទេសវៀតណាម ប៉ុន្តែក្រុមហ៊ុន Mercedes ប្រចាំនៅប្រទេសវៀតណាម មិនបានបញ្ជាក់ពីពេលវេលាដាក់លក់នៅឡើយទេ។

ប្រភពពីក្រុមហ៊ុនបាននិយាយថារថយន្តអគ្គិសនី ត្រូវបានបញ្ចូល​ក្នុងផែនការ​មេ​របស់ក្រុមហ៊ុន ប៉ុន្តែនឹងមិនដាក់​លក់​ក្នុង​ពេល​ឆាប់ៗនោះទេ។ នៅក្នុងឆ្នាំ២០២២ ទំនងជាក្រុមហ៊ុននាំយករថយន្តអគ្គិសនីទៅកាន់ទីផ្សារវៀតណាម ប៉ុន្តែគឺក្នុងគោលបំណង​ណែនាំពី​ផលិតផល និងដើម្បីស្ទាបស្ទង់​ប្រតិកម្មរបស់អតិថិជនជាមុនសិន។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរដឹងថា នៅក្នុង​ទីផ្សារ​រថយន្តប្រណីតនៅវៀតណាម មិនទាន់​មាន​ក្រុមហ៊ុនណាផ្សេងក្រៅពី Porsche ដែលដាក់លក់រថយន្តអគ្គិសនីសុទ្ធនោះទេ។ ផ្ទុយទៅវិញក្រុមហ៊ុនរថយន្តប្រណីតដូចជា Mercedes, BMW និង Audi ជាដើម ផ្ដោត​លើ​ការលក់​រថយន្ត Hybrid ដែលប្រើប្រាស់ម៉ូទ័រអគ្គិសនីតូចៗជំនួសវិញ។

ដោយឡែក ក្រុមហ៊ុន VinFast ដែលជាក្រុមហ៊ុន​ក្នុងស្រុកមានគម្រោង​ដាក់លក់រថយន្តអគ្គិសនី​សុទ្ធ​ជា​លក្ខណៈ​ទ្រង់ទ្រាយធំ ខណៈដែល​ក្រុមហ៊ុនជប៉ុន, អាមេរិក និងកូរ៉េ មិនបានបង្ហាញពីផែនការរបស់ខ្លួននៅឡើយទេទាក់ទងនឹងរថយន្តអគ្គិសនី៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម