
យោងតាមសារព័ត៌មាន InsideEVs បានចុះផ្សាយថាក្រុមហ៊ុន Mercedes បានរៀបចំការហៅមកវិញ (Recall) នូវរថយន្តអគ្គិសនី Mercedes-Benz G 580 ចំនួន ៣ ៧៣៤គ្រឿងមកវិញ ព្រោះអាចនឹងមានបញ្ហារបូតប៊ូឡុងកង់ពេលកំពុងបើកបរ។

សម្រាប់រថយន្ត G-Class អគ្គិសនី ដែលត្រូវហៅត្រឡប់មកវិញនេះ ត្រូវបានផលិតឡើងនៅចន្លោះខែកុម្ភ: ឆ្នាំ២០២៤ និងខែសីហា ឆ្នាំ២០២៥។ ក្នុងនោះ Mercedes ក៏បានបញ្ជូនឯកសារទៅកាន់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវ៉េជាតិ (NHTSA) រួចរាល់ហើយ បន្ទាប់ពីពួកគេរកឃើញបញ្ហានេះឡើងនៅពេលកំពុងធ្វើការសាកល្បងរថយន្ត ដែលបង្ហាញថាប៊ូឡុងកង់មានបញ្ហា ដែលនឹងបណ្តាលអោយវារបូតចេញនៅពេលកំពុងបើក។

ដើម្បីដោះស្រាយបញ្ហានេះ គឺតម្រូវម្ចាស់រថយន្តត្រូវនាំរថយន្តរបស់ពួកគេទៅផ្លាស់ប្តូរប៊ូឡុងថ្មីនៅបណ្តាលអគារលក់រថយន្ត Mercedes ទាំងអស់៕



















