Mercedes ចេញឡានវ៉ែនខ្នាតតូច T-Class ថ្មី អ្នកមានគ្រួសារសមាជិកច្រើន ធានាត្រូវចិត្ត

ក្រុមហ៊ុន Mercedes បានប្រកាសចេញរថយន្តប្រភេទវ៉ែនខ្នាតតូចថ្មី ហៅថា Mercedes-Benz T-Class។

រថយន្ត Mercedes-Benz T-Class មានប្រវែង ៤ ៤៩៨មីល្លីម៉ែត្រ, ទទឹង ១ ៨៥៩មីល្លីម៉ែត្រ, កម្ពស់ ១ ៨១១មីល្លីម៉ែត្រ និង ប្រវែងពីកង់មុខទៅកង់ក្រោយ ២ ៧១៦មីល្លីម៉ែត្រ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

T-Class ចែកចេញជា ២ Option គឺ T-Class Style និង T-Class Progressive ដោយក្នុងនោះមានបំពាក់កុងទ័រទំហំ ៥,៥អ៊ីញ ព្រមទាំងអេក្រង់កម្សាន្ត Touchscreen ៧អ៊ីញ អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto។ វាក៏មានបំពាក់ពោងសុវត្ថិភាព ៧គ្រាប់ និងប្រព័ន្ធជំនួយការបើកបរ ទៀតផង។

សូមបញ្ជាក់ថា រថយន្ត Mercedes-Benz T-Class មានទាំងជម្រើសម៉ាស៊ីនសាំង និងម៉ាស៊ូត។ ចំពោះជម្រើសម៉ាស៊ីនម៉ាស៊ូតមានម៉ូដែល T160d ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៥លីត្រ កម្លាំង ៩៤សេះ និងកម្លាំងរមួល ២៣០ញ៉ូតុនម៉ែត្រ និង T180d កម្លាំង ១១៤សេះ និងកម្លាំងរមួល ២៦០ញ៉ូតុនម៉ែត្រ។

ចំណែកឯជម្រើសម៉ាស៊ីនសាំងវិញមាន T160 ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៣លីត្រ កម្លាំង ១០១សេះ និងកម្លាំងរមួល ២០០ញ៉ូតុនម៉ែត្រ និង T180 កម្លាំង ១២៩សេះ និងកម្លាំងរមួល ២៤០ញ៉ូតុនម៉ែត្រ។ គ្រប់ជម្រើសម៉ាស៊ីនរបស់វាទាំងអស់ប្រើជាមួយប្រអប់លេខដៃ ៦វគ្គ ប៉ុន្តែក៏មាន Option លេខអូតូ ៧វគ្គ DCT ហើយប្រើប៉ុងមួយ។

រថយន្ត Mercedes-Benz T-Class នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ខ្ទង់ ៣២ ០០០ដុល្លារឡើងទៅ សម្រាប់ទីផ្សារបរទេស៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម