Mercedes នឹងផលិតឡានអត់ប្រើសាំង EQC ឲ្យបាន ៥០ ០០០គ្រឿងក្នុងឆ្នាំ២០២០

ក្រុមហ៊ុន Mercedes បានច្រានចោលនូវរបាយការណ៍អាល្លឺម៉ង់មួយ ដែលអះអាងថា ខ្លួននឹងកាត់បន្ថយចំនួនផលិតនៃរថយន្តអគ្គិសនី Mercedes-Benz EQC ដោយសារតែកង្វះខាតអាគុយអគ្គិសនី។

នាដើមសប្តាហ៍កន្លងទៅនេះ ទស្សនាវដ្តី Manager Magazin បានចេញផ្សាយរបាយការណ៍មួយអះអាងថា កង្វះខាតនៃអាគុយអគ្គិសនីពីអ្នកផ្គត់ផ្គង់ គឺក្រុមហ៊ុន LG Chem បានបង្ខំឲ្យក្រុមហ៊ុន Mercedes កាត់បន្ថយចំនួនផលិតនៃរថយន្ត EQC ពី ៦០ ០០០គ្រឿង មកត្រឹម ៣០ ០០០គ្រឿងវិញ ក្នុងឆ្នាំ២០២០។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្ទុយទៅវិញ លោក Joerg Howe ដែលជាអ្នកនាំពាក្យក្រុមហ៊ុន Mercedes បាននិយាយថា “មិនមានការកាត់បន្ថយចំនួនផលិតលើរថយន្ត EQC ឡើយក្នុងឆ្នាំនេះ។ ក្រុមហ៊ុនមានគម្រោងផលិតរថយន្ត Mercedes-Benz EQC ឲ្យបានប្រហែល ៥០ ០០០គ្រឿងក្នុងឆ្នាំ២០២០”។ នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយសារព័ត៌មាន Reuters៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម