Mercedes នៅតែម៉ាកឡានប្រណីត ដែលមានតម្លៃជាងគេ

ជារៀងរាល់ឆ្នាំក្រុមហ៊ុន Interbrand របស់សហរដ្ឋអាមេរិកតែងតែចេញផ្សាយការសិក្សាអំពីម៉ាកសញ្ញាដែលមានតម្លៃដាច់គេលើលោកទាំង១០០ ហើយលទ្ធផលនាឆ្នាំនេះឃើញថា Mercedes នៅតែកាន់កាប់តំណែងជាម៉ាករថយន្តប្រណីតដែលមានតម្លៃជាងគេលើលោក។

ជាក់ស្ដែងតម្លៃនេះម៉ាក Mercedes-Benz មានការកើនឡើង ៣% ធៀបនឹងឆ្នាំ២០២០ បានកើនឡើងដល់ ៥០,៨៦ពាន់លានដុល្លារ។ នេះមានន័យថា Mercedes-Benz នៅតែអាចរក្សាតំណែងជាម៉ាករថយន្តប្រណីតដែលមានតម្លៃជាងគេ ដែលនេះគឺជាឆ្នាំទី៦ហើយ ហើយមានតែម៉ាក Mercedes-Benz ប៉ុណ្ណោះដែលជាម៉ាករថយន្តប្រណីតអាចស្ថិតនៅក្នុងលំដាប់ថ្នាក់កំពូលទាំង១០នៃការសិក្សារបស់ Interbrand។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាក្ដី បើគិតជាទូទៅ Mercedes-Benz មិនមែនជាម៉ាករថយន្តដែលមានតម្លៃជាងគេនោះទេ ដែលតំណែងនេះគឺបានលើក្រុមហ៊ុន Toyota ទៅវិញ ដែលម៉ាកសញ្ញានៃក្រុមហ៊ុននេះមានតម្លៃ ៥៤,១ពាន់លានដុល្លារ កើនឡើង ៥%។

ដោយឡែកបើនិយាយតែពីម៉ាករថយន្តប្រណីត គូប្រជែងដែលស្ថិតនៅកៀកនឹង Mercedes-Benz ជាងគេគឺ BMW ដែលស្ថិតនៅលំដាប់ថ្នាក់លេខ១២ ជាមួយម៉ាកសញ្ញាមានតម្លៃ ៤១,៦ពាន់លានដុល្លារ ដែលមានកំណើន ៥%៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម