Mercedes បង្ហាញរូបភាព teaser នៃ T-Class Van មុននឹងបង្ហាញខ្លួនជាផ្លូវការ​នៅ​ខែក្រោយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mercedes បានធ្វើការបង្ហាញរូបភាព teaser នៃរថយន្ត T-Class ដែលជាប្រភេទ van តូចស៊េរីថ្មីរបស់ក្រុមហ៊ុននឹងត្រូវបានដាក់បង្ហាញនៅថ្ងៃទី ២៦ ខែមេសា ម៉ូដែលថ្មីនេះនឹងផ្តល់នៅការរួមបញ្ចូលគ្នានៃទំហំខាងក្នុងដ៏ធំ។

ក្នុងនោះ Mercedes និយាយថា រថយន្ត Van ថ្មីនេះមានការរចនាបែបស្ព័រ និង ផ្ទៃខាងក្នុងធំទូលាយ និងអាចផ្លាស់ប្តូរបាន ទ្វាររ៉ូត ក៏ដូចជា “ផាសុកភាព ការតភ្ជាប់ ការទាក់ទាញគុណភាពខ្ពស់ និងសុវត្ថិភាពរបស់ Mercedes”។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទន្ទឹមនឹងនេះ លោក Gorden Wagener ប្រធានផ្នែករចនារបស់ក្រុមហ៊ុន Daimler ក្នុងឆ្នាំ ២០២០ បាននិយាយថា “ជាមួយការរចនាថ្មីរបស់ T-Class យើងសម្រេចបាននៅការបញ្ចូលគ្នានៃមុខងារ និងការចង់បាន”។

គួរឲ្យដឹងថា T-Class ថ្មីត្រូវបានបង្កើតឡើងក្នុងភាពជាដៃគូជាមួយក្រុមហ៊ុន Renault-Nissan-Mitsubishi Alliance ហើយ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ក្លាយ​ជា​រថយន្ត​ Mercedes Citan ស៊េរី​ខ្ពស់​ជាង​ដែល​មាន​គោល​បំណង​សម្រាប់​អ្នក​ជំនាញ​ និង​មាន​ទំហំ​តូច​នៃ V-Class ។

Mercedes EQT Concept

សម្រាប់ផ្នែកម៉ាស៊ីនវិញ រថយន្ត T-Class ប្រហែលបំពាក់ម៉ាស៊ីនដូចទៅនឹងរថយន្ត Mercedes EQT ដែលជាគំរូដែលត្រូវបានបង្ហាញក្នុងខែឧសភា ឆ្នាំ ២០២១។ ក្នុងនោះ របាយការណ៍បានបង្ហាញថា T-Class អាចទទួលបានជម្រើសរបស់ Renault ម៉ាស៊ីនម៉ាស៊ូតចំណុះ ១,៣ លីត្រ ឬចំណុះ ១,៥ លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម