ពេលស្ថិតក្រោមការដឹកនាំរបស់លោក Dieter Zetsche បានសម្ដែងចំណាប់អារម្មណ៍ក្នុងការប្រកួតប្រជែងលើការផលិតរថយន្តបើកបរដោយស្វ័យប្រវត្តិទាំងស្រុង។
ប៉ុន្តែពេលនេះ នៅក្រោមការដឹកនាំរបស់លោក Ola Källenius ក្រុមហ៊ុនរថយន្តអាល្លឺម៉ង់មានគំនិតផ្សេងខុសពីមុន។ បើផ្អែកតាមការចុះផ្សាយរបស់វិបសាយព័ត៌មានភាសាអាល្លឺម៉ង់មួយ បានឲ្យដឹងថាក្រុមហ៊ុន Mercedes បានសម្រេចចិត្តដកខ្លួនចេញពីការប្រកួតប្រជែងផលិតរថយន្តបើកបរស្វ័យប្រវត្តិទាំងស្រុង។
ហេតុផលដែលនាំឲ្យមានការផ្លាស់ប្ដូរទិសដៅនេះ បើតាមការលើកឡើងពីអ្នកតំណាងក្រុមហ៊ុន គឺបានឲ្យដឹងដូចនេះ ៖ “ពួកយើងមិនចូលរួមក្នុងការប្រកួតដែលយើងមិនអាចមានឱកាសឈ្នះនោះទេ។ អ្នកបណ្ដាក់ទុនរបស់យើងមិនរំពឹងត្រឹមតែចំនួនលក់នោះទេ ប៉ុន្តែក៏គិតគូរលើប្រាក់ចំណេញដែរ។”
គួរដឹងថានៅក្រោមការដឹកនាំរបស់លោក Ola Källenius ក្រុមហ៊ុនរថយន្ត Mercedes-Benz បានកាត់បន្ថយការបណ្ដាក់ទុនលើការស្រាវជ្រាវ និងអភិវឌ្ឍន៍៕