ក្រុមហ៊ុន Mercedes បានបញ្ចេញរថយន្តកំពូលកម្លាំងថ្មី គឺ ម៉ូដែល A45 AMG និង A45 S AMG ។
រថយន្ត Mercedes A45 AMG ប្រើម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង មានកម្លាំង ៣៨២ សេះឯណោះ ហើយប្រើប្រអប់លេខអូតូ ៨ វគ្គ និង ប្រព័ន្ធបើកបរប៉ុងពីរ 4Matic+ AWD ដែលអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៤,០ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ។
ចំណែកឯ ម៉ូដែល A45 S AMG វិញ ប្រើម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ Turbocharged ទំហំ ៤ ស៊ីឡាំង មានកម្លាំងរហូតដល់ទៅ ៤១៥ សេះ ហើយប្រើប្រអប់លេខអូតូ ៨ វគ្គ និង ប្រព័ន្ធបើកបរប៉ុងពីរ 4Matic+ AWD ដែលអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៩ វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា ២៧០ គីឡូម៉ែត្រក្នុងមួយម៉ោង ។
ត្រកូល A45 នេះមានមុខងារបើកបរចំនួន ៦ ដូចជា Comfort, Sport, Sport+, Slippery, Individual និង Race ៕