បន្ទាប់ពីចេញម៉ូដែល Black Series រួចមក ក្រុមហ៊ុន Mercedes ក៏បានប្រកាសចេញម៉ូដែល AMG GT ស៊េរីឆ្នាំ២០២០ ជាផ្លូវការ ដែលជាប្រភេទ Base Model ដោយបន្ថែមកម្លាំងឲ្យវាកាន់តែខ្លាំងជាងមុន និងបំពាក់មុខងារមកស្តង់ដារកាន់តែច្រើន។
រថយន្ត Mercedes AMG GT ថ្មីបំពាក់ម៉ាស៊ីនចំណុះ ៤,០លីត្រ twin-turbo V8 មានកម្លាំង ៥២៣សេះ កើនលើសមុន ៥៣សេះ។ ការបញ្ចេញរថយន្ត AMG GT ថ្មី បានគូសចំណាំងការបញ្ចប់ជីវិតម៉ូដែល AMG GT S ដោយឥឡូវនេះមានតែម៉ូដែល AMG GT, AMG GT C, AMG GT R, AMG GT R Pro និង MG GT R Black Series ប៉ុណ្ណោះ។
ទោះជាយ៉ាងណា ឥឡូវនេះ Mercedes បានបំពាក់ប្រព័ន្ធបូម AMG Ride Control Suspension, Electronic Rear Differential និង ប្រព័ន្ធហ្វ្រាំង Composite Braking System ជាមួយនឹងមុខងារ Race Driving Mod មកស្តង់ដារលើគ្រប់ម៉ូដែលទាំងអស់តែម្តង។
រថយន្ត Mercedes AMG GT ថ្មី មានលក់នៅអឺរ៉ុបហើយ ជាមួយនឹងតម្លៃចាប់ពី ១៣៩ ៥០០ដុល្លារ សម្រាប់ម៉ូដែល Coupe និង ១៥៣ ១០០ដុល្លារ សម្រាប់ម៉ូដែល Roadster៕