Mercedes-AMG GT 73e PHEV ឆ្នាំ២០២២ នឹងក្លាយជាឡានខ្លាំងបំផុតរបស់ម៉ាកនេះ

មិនយូរប៉ុន្មាននោះទេ ក្រុមហ៊ុន Mercedes-AMG នឹងដាក់បង្ហាញរថយន្ត GT 4-Door Coupe ដែលដំណើរការដោយម៉ស៊ីន Plug-in Hybrid ដែលបង្កើតកម្លាំងបានជាង ៨០០សេះ ខ្លាំងបំផុតមិនធ្លាប់មានសម្រាប់ម៉ាកមួយនេះ។

ជាមួយគ្នានេះដែរ រូបថតជាច្រើនសន្លឹកដែលត្រូវគេប្រមាញ់បាន បង្ហាញឲ្យឃើញរថយន្ត Mercedes-AMG GT 73e PHEV ឆ្នាំ២០២២ កំពុងតែធ្វើតេស្តនៅលើដងផ្លូវផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាក៏ដោយ គេបានដឹងហើយថា GT 73e PHEV នឹងបំពាក់ម៉ាស៊ីន twin-turbo ចំណុះ ៤,០លីត្រ V8 មានកម្លាំង ៦០៤សេះ ជាមួយម៉ូទ័រអគ្គិសនីមួយកម្លាំង ២០១សេះ និង កញ្ចប់អាគុយអគ្គិសនីមួយ បង្កើតកម្លាំងបានសរុប ៨០៥សេះ។

មិនតែប៉ុណ្ណោះ តាមរយៈរូបថតដែលប្រមាញ់បាន ក៏បង្ហាញឲ្យឃើញពីកន្លែងសាកភ្លើង ដែលស្ថិតនៅក្រោមចង្កៀងក្រោយ ផ្នែកខាងស្តាំផងដែរ។

គេរំពឹងថា រថយន្តនេះនឹងអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ ៥០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម