Mercedes-AMG GT Black Series ផលិតតែ២៨គ្រឿង ចេញតម្លៃលក់ហើយ!

រថយន្ត Mercedes-AMG GT Black Series កំពុងតែធ្វើដំណើរទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី ជាមួយនឹងចំនួនមានកំណត់ ហើយក៏ត្រូវគេទិញយកអស់ផងដែរ។

បើយោងតាមឈ្មួញដែលជាអ្នកនាំចូលរថយន្ត GT Black Series ទាំង២៨គ្រឿងនោះ បានឲ្យដឹងថា វាមានម្ចាស់អស់ទៅហើយ ប៉ុន្តែតម្លៃរបស់វាមិនថោកឡើយ គឺ ៧៦៩ ៩០០ដុល្លារអូស្ត្រាលី ដែលស្មើនឹងខ្ទង់ ៥៦៥ ០០០ដុល្លារអាមេរិកឯណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើប្រៀបធៀបទៅនឹងរថយន្ត Mercedes-AMG GT R Pro ដែលមានលក់នៅអូស្ត្រាលីត្រឹមតែ ១៥គ្រឿងប៉ុណ្ណោះ គឺមានតម្លៃត្រឹម ៤៥៣ ២០០ដុល្លារអូស្ត្រាលី ឬ ៣២១ ៤០០ដុល្លារអាមេរិក។

ទោះបីជាយ៉ាងណា Black Series គឺជាម៉ូដែលពិសេសមួយសម្រាប់រថយន្ត AMG GT ដោយវាមានបំពាក់ម៉ាស៊ីន twin-turbo ចំណុះ ៤,០លីត្រ V8 មានកម្លាំងរហូតដល់ទៅ ៧២០សេះឯណោះ។ រថយន្តនេះដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch ដែលអាចឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៣,២វិនាទី ហើយមានល្បឿនអតិបរមាដល់ ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម