Mercedes-AMG GT Black Series ថ្មី បំបែកកំណត់ត្រា Lamborghini Aventador SVJ បានសម្រេច

រថយន្ត Mercedes-AMG GT Black Series ស៊េរីឆ្នាំ២០២១ បានបំបែកកំណត់ត្រាថ្មី ក្លាយជារថយន្តសម្រាប់លក់ (Production Car) ដែលរត់ជុំវិញទីលាន Nurburgring Nordschleife លឿនបំផុត ដោយចំណាយពេលត្រឹមតែ ៦នាទី និង ៤៣វិនាទីប៉ុណ្ណោះ (6:43.616)។

តៃកុងរថយន្តនៅពីក្រោយភាពជោគជ័យនេះ គឺលោក Maro Engel។ គួរឲ្យដឹងថា Mercedes មិនបានកែកុនអ្វីបន្ថែមលើរថយន្តនោះឡើយ ដោយគ្រាន់តែសារ៉េប្រព័ន្ធជើងក្រោម និង គ្រឿង Aerodynamics របស់វាប៉ុណ្ណោះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម
លោក Maro Engel

គួរឲ្យដឹងដែរថា អ្នកកាន់កាប់កំណត់ត្រាចាស់ គឺ Lamborghini Aventador SVJ បានប្រើពេល ៦នាទី និង ៤៤វិនាទី ដើម្បីរត់ជុំវិញទីលានដែលមានប្រវែង ២០,៨៣គីឡូម៉ែត្រនោះ។

Black Series គឺជាម៉ូដែលពិសេសមួយសម្រាប់រថយន្ត AMG GT ដោយវាមានបំពាក់ម៉ាស៊ីន twin-turbo ចំណុះ ៤,០លីត្រ V8 មានកម្លាំងរហូតដល់ទៅ ៧២០សេះឯណោះ។ រថយន្តនេះដំណើរការដោយប្រអប់លេខអូតូ ៧វគ្គ ប្រភេទ dual-clutch ដែលអាចឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹម ៣,២វិនាទី ហើយមានល្បឿនអតិបរមាដល់ ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម