Mercedes-AMG GT R បើកដំបូលមួយនេះមានកម្លាំងរហូតដល់ ៨៨០សេះ

ក្រុមហ៊ុនឯកទេសកែច្នៃរថយន្តអាល្លឺម៉ង់ Posaidon បានធ្វើការអភិវឌ្ឍន៍រថយន្ត Mercedes-AMG GT R Roadster អោយមានកម្លាំងរហូតដល់ ៨៨០សេះ ខណ:ពេលរថយន្ត Mercedes-AMG GT R Black Series មានកម្លាំងត្រឹម ៧២០សេះប៉ុណ្ណោះ។

Posaidon ផ្តល់នូវកញ្ចប់នៃការអាប់ដេតចំនួន ២គឺ RS830+ ដោយ Posaidon បានបន្ថែមនូវឧបករណ៍ Turbocharger ចំនួន ២, ពិស្តុង High-performance, តម្រង់ខ្យល់ស្ព័រ, អាប់ដេតលើប៊ិចប្រេង និង High-performance Spark Plug ក្នុងការជួយអោយរថយន្តមានកម្លាំង ៨៨០សេះ និងកម្លាំងរមួល ១ ០០០ញ៉ូតុនម៉ែត្រ។ បន្ថែមពីនេះ Exhaust System, ECU ត្រូវបានឌីស្សាញថ្មីដើម្បីតម្រូវរថយន្ត និងបានផ្លាស់ប្តូរនូវប្រអប់លេខដៃ ៧វគ្គចេញផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ទាប់ពីទទួលបាននូវការអភិវឌ្ឍន៍រថយន្ត Mercedes-AMG GT R Roadster អាចស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ២,៩វិនាទីប៉ុណ្ណោះ ដែលវាលឿនជាងមុន ០,៣វិនាទី និងមានល្បឿនអតិបរមា ៣៦០គ.ម/ម៉។

រីឯកញ្ចប់នៃការអាប់ដេតទី២ គឺ បានធ្វើការអភិវឌ្ឍលើប្រព័ន្ធ Turbocharger, Exhaust System, Optimizing intake air flow និងប្រអប់លេខ ដែលជួយអោយរថយន្តនេះមានកម្លាំង ៨៣០សេះ និងកម្លាំងរមួល ៩៥០ញ៉ូតុនម៉ែត្រ (Twin-turbo V6)។ លើសពីនេះ Posaidon ក៏បានធ្វើការអាប់ដេត ECU នៃម៉ាស៊ីន ៤,០លីត្រ Twin-turbo V8 អោយមានកម្លាំងរហូតដល់ ៦៧០សេះ និងកម្លាំងរមួល ៨០០ញ៉ូតុនម៉ែត្រផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម