[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Mercedes-AMG GT3 Edition 130Y ដែលមានតម្លៃកម្លាំងខ្លាំងផុតលេខ ជាមួយការផលិតត្រឹមតែ ១៣គ្រឿងប៉ុណ្ណោះ ដើម្បីអបអរសាទរខួបលើកទី ១៣០ឆ្នាំ នៃម៉ាកយីហោនៃការចូលរួមក្នុងការប្រណាំង motorsport racing car ជាមួយតម្លៃលក់ ១,១៥ លានដុល្លារ ។
Mercedes-AMG GT3 Edition 130Y បំពាក់ម៉ាស៊ីន V8 ចំណុះ ៦,៣ លីត្រ ប្រភេទ naturally aspirated ដែលអាចផលិតកម្លាំងបានដល់ទៅ ៦៨០ សេះ និងកម្លាំងរមួល ៧៣០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខដៃ AMG ៦វគ្គ និងឧបករណ៍អេឡិចត្រូនិកពិសេសសម្រាប់រថយន្តប្រណាំង។
រថយន្តនេះ ត្រូវបានយកលំនាំតាមម៉ូដែល Mercedes-Benz 300 SL W194 ដែលឈ្នះក្នុងការប្រណាំងនៅឯ 24 Hours of Le Mans នៅឆ្នាំ ១៩៥២ ដោយផ្នែកខាងមុខមានប៉ាណាជាមួយឡូហ្គោទំហំធំ ចង្កៀងមុខ-ក្រោយ LED រាងស្រួច ព្រមទាំងថាសកង់ទំហំ ១៨អ៉ីញ ដែលផលិតពីកាបូន និងកាង spoiler ខាងក្រោយត្រូវបានឌីស្សាញថ្មីឡើងវិញ ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០អ៉ីញ ដៃចង្កូតប្រភេទអេឡិចត្រូនិច ក៏ដូចជាកៅអីបែបស្ព័រធ្វើពីកាបូនជាដើម ៕