Mercedes-Benz បានប្រកាសថានឹងបញ្ឈប់ការអភិវឌ្ឍន៍បច្ចេកវិទ្យាឧស្ម័នអ៊ីដ្រូហ្សែនសម្រាប់រថយន្ត ហើយក្នុងនោះគឺមានការបញ្ឈប់ការផលិតនូវរថយន្ត Mercedes-Benz GLC-Class ដើរដោយថាមពលអ៊ីដ្រូហ្សែន ដែលរថយន្តនេះត្រូវបានគេឲ្យឈ្មោះថា GLC F-Cell។
បច្ចេកវិទ្យាឧស្ម័នអ៊ីដ្រូហ្សែនគឺជាអ្វីដែលក្រុមហ៊ុនអាល្លឺម៉ង់នេះ ចំណាយពេលលើវាអស់ជាង ៣០ឆ្នាំមកហើយ។ ប៉ុន្តែក្រោយ ៣០ ឆ្នាំ ក្រុមហ៊ុនសម្រេចថាការចំណាយលើរថយន្តដែលប្រើថាមពលអ៊ីដ្រូហ្សែន (FCV) គឺច្រើនពេក ដែលម៉ូដែលនីមួយៗស្ទើរចំណាយថ្លៃផលិតស្ទើរតែស្មើពីរដងនៃរថយន្តដើរដោយអាគុយ។
រថយន្ត GLC F-Cell គឺមានដាក់លក់នៅអឺរ៉ុបចាប់ពីឆ្នាំ ២០១៣ ដែលជាការសហការបង្កើតរវាង Mercedes-Benz ជាមួយ Nissan និង Ford៕