Mercedes-Benz ដាក់បង្ហាញរថយន្ដអគ្គិសនី Compact SUV ថ្មីសាកមួយពេញបើកបាន ៦៣១ គីឡូម៉ែត្រ

ក្រុមហ៊ុន Mercedes-Benz បាន​ដាក់​បង្ហាញ​រថយន្តអគ្គិសនីថ្មីម៉ូឌែល GLB ​ជា​រថយន្តប្រភេទ SUV ទំហំ​តូច (compact SUV) ​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ពង្រីកបន្ថែមនូវ​ម៉ូឌែលរថយន្ដ​អគ្គិសនីរបស់ខ្លួន ដើម្បីបំពេញតាមតម្រូវការពីផ្សារនាពេលបច្ចុប្បន្ន។ រថយន្ត​នេះ​គ្រោង​នឹង​ដាក់​លក់​នៅ​លើ​ទីផ្សារ​ក្នុង​រដូវ​ផ្ការីកនៅឆ្នាំ ២០២៦ ​ផ្ដល់មកជាមួយមាន​ជម្រើស​កៅអី​ ៥ កៅអី និង ៧ កៅអី។

Mercedes-Benz ​GLB  នេះ​បាន​រួមបញ្ចូល​នូវ​ស្ថាបត្យកម្ម​អគ្គិសនី ៨០០ វ៉ុល (800-volt electric architecture) និង​ប្រព័ន្ធ​ប្រតិបត្តិការ​ MB.OS ដែល​ជា​ការ​ផ្លាស់ប្តូរ​បច្ចេកទេស​ដ៏​សំខាន់​សម្រាប់​ផ្នែក​រថយន្តប្រណីតរបស់​ម៉ាកយីហោ​ផលិតរថយន្ដអាឡឺម៉ង់មួយនេះ។ រថយន្ត GLB អគ្គិសនី​ផ្ដល់មកជាមួយជម្រើស២ម៉ូឌែលក្នុងនោះរួមមាន៖ម៉ូឌែល GLB 250+ និង GLB 350 4MATIC ហើយត្រូវបាន​បំពាក់មកជាមួយ​អាគុយ Lithium-ion ទំហំ ៨៥ គីឡូវ៉ាត់ម៉ោងជាស្ដង់ដារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម


សម្រាប់កម្រិតរថយន្ត Mercedes-Benz GLB 250+ ដំណើរការដោយម៉ូទ័រអគ្គិសនីនៅផ្នែកខាង​ក្រោយ អាចផលិត​កម្លាំងបាន ២០០ គីឡូវ៉ាត់ (kW) សាកមួយពេញអាចបើកបរបានចម្ងាយ ៦៣១ គីឡូម៉ែត្រ គិតតាម​ស្តង់ដារវាស់ចម្ងាយ WLTP និងគាំទ្រការ​សាក​ថ្ម DC ​៣២០ គីឡូវ៉ាត់ (kW) អាចតែ១០នាទី អាចបើកបរបានចម្ងាយ ២៦០ គីឡូម៉ែត្រ។

​ឃ្លុប​ខាងមុខរបស់រថយន្ដនេះមានទំហំ ១២៧ លីត្រ ខណៈឃ្លុប​ខាងក្រោយផ្តល់នូវទំហំ​ផ្ទុក​ខុសៗ​គ្នា​ដោយ​ផ្អែក​លើ​ការ​រៀបចំ​កៅអី៖ ដោយក្នុងនោះសម្រាប់ជម្រើស ៥ កៅអីផ្ដល់មកជាមួយផ្ទុកឥវ៉ាន់ចំណុះ ៥៤០ លីត្រ ហើយ​ពង្រីក​ដល់ ១ ៧១៥ លីត្រ នៅពេល​បត់​កៅអីខាងក្រោយ​ចុះ។ ចំណែកជម្រើស ៧ កៅអីផ្ដល់មកជាមួយទំហំផ្ទុកឥវ៉ាន់រហូតដល់ ៤៨០ លីត្រ ហើយ​ពង្រីក​ដល់ ១ ៦០៥ លីត្រ នៅពេល​បត់​កៅអីផ្នែកខាងក្រោយ​ចុះ។

The New Mercedes GLB EV Is Insanely Efficient And Can Go Over 300 Milesម៉ូឌែល GLB 350 4MATIC ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន២ អាច​កម្លាំង​អតិបរមា ២៦០ គីឡូវ៉ាត់ (kW) និង​មាន​សមត្ថភាព​អូស​សណ្តោង (towing capacity) រហូតដល់ ២ តោន។ រថយន្ត​នេះ​ក៏​ត្រូវ​បាន​បំពាក់មកជាមួយមុខងារទាញយកថាមពលអគ្គិសនីយកទៅប្រើប្រាស់ផងដែរ  ភ្ជាប់មកជាមួយមុខងារ Vehicle-to-Home (V2H) ទាញយកថាមពល​ពី​រថយន្ត​ទៅប្រើជាមួយឧបករណ៍អគ្គិសនី​ផ្ទះ និងមុងខារ Vehicle-to-Grid (V2G) ទាញថាមពល​ពី​រថយន្ត​ទៅ​ទូទៅ។


ចំពោះប្រព័ន្ធ​ប្រតិបត្តិការនិង​បច្ចេកវិទ្យា​សុវត្ថិភាពរថយន្ត Mercedes-Benz GLB ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី Mercedes-Benz Operating System (MB.OS) ដែល​បំបែក​ផ្នែក​ Hardware ចេញពី​ផ្នែក Software ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​បច្ចុប្បន្នភាព​ជា​ប្រចាំ​តាមរយៈ​ប្រព័ន្ធ Over-the-air (OTA)។  ប្រព័ន្ធ​ព័ត៌មាន​កម្សាន្ត​មាន​បំពាក់​នូវ MBUX Superscreen ​ជា​ជម្រើស​បន្ថែម ដោយ​រួមបញ្ចូល​អេក្រង់​កុងទ័រទំហំ ១០.២៥ អុីញ និង​អេក្រង់​កម្សាន្ដទំហំ ១៤ អ៊ីញ។ ប្រព័ន្ធ​ប្រត្ដិបត្តិការនេះ​រួមបញ្ចូលជាមួយមុខងារ Google Maps និង​ប្រើប្រាស់ បច្ចេកវិទ្យា AI សម្រាប់​ការ​រុករក (navigation) និង​ជំនួយបញ្ជាជា​សំឡេង (voice assistance)៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម