Mercedes-Benz បង្ហាញគំរូរថយន្ត G-Class ប្រើអគ្គិសនីសុទ្ធ

ក្នុងព្រឹត្តិការណ៍ IAA Mobility Show ឆ្នាំ២០២១ នាទីក្រុងម៉ូនិច ក្រុមហ៊ុន Mercedes-Benz បានធ្វើការបង្ហាញចេញនូវគំរូរថយន្ត EQG Concept ដែលបង្ហាញចេញមុន មុនពេលរថយន្ត G-Class ប្រើអគ្គិសនីសុទ្ធបង្ហាញខ្លួននាពេលខាងមុខឆាប់ៗ។

គួររំលឹកផងដែរថា EQG Concept គឺឈ្មោះថ្មីនៃនៃរថយន្ត G-Class ដែលដំណើរការដោយថាមពលអគ្គិសនីសុទ្ធ។ ជាមួយ Concept នៃការឌីស្សាញរថយន្ត EQG យើងឃើញថាមានការរចនារូបរាងដូចរថយន្ត G-Class ជំនាន់ទី២ ភាគច្រើន ខណ:ពេលផ្នែកខាងមុខបានផ្លាស់ប្តូរទាំងស្រុងនៃប៉ាណាខាងមុខដែលជំនួសដោយប៉ាណាបិទជិតមួយពេញ អមដោយចង្កៀង LED រាងមូល បន្ថែមជាមួយពណ៌តួរខ្លួនរំលេចជាពីរពណ៌, ថាសកង់ឌីស្សាញថ្មីទំហំ ២២អ៊ីញ និងកាងមុខសម្រាប់ជួយដល់ Aerodynamic នៃរថយន្តផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បើទោះបីជាអភិវឌ្ឍន៍ខ្លួនជារថយន្តអគ្គិសនីពេញលេញក៏ដោយក៏ EQG នៅតែបានប្រើប្រាស់ជាមួយតួរគ្រោងដូចរថយន្ត G-Class ដោយមានបំពាក់ជាមួយ Suspension ឯករាជ្យនៅខាងមុខ និង Rigid Axle Suspension នៅផ្នែកខាងក្រោយផងដែរ។

យ៉ាងណាមិញ ទាក់ទងទៅនឹងថាមពលកម្លាំង និងព័ត៌មានលម្អិតនៃកញ្ចប់អាគុយ រួមទាំងថ្ងៃនៃការបង្ហាញរូបរាងជាផ្លូវការនៃរថយន្តអគ្គិសនីនេះ ក្រុមហ៊ុន Mercedes-Benz ពុំទាន់បង្ហាញនៅឡើយនោះទេ ខណ:ពេលរថយន្តនេះកំពុងស្ថិតក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍នៅឡើយ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម