[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz បានធ្វើការបញ្ចេញរូបភាពដំូង teaser នៃរថយន្ត Mercedes-Benz EQS SUV មុនពេលត្រូវដាក់លក់ជាផ្លូវការនៅទូទាំងពិភពលោកនៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ ២០២២ ខាងមុខនេះ។
សម្រាប់រថយន្តប្រភេទ SUV អគ្គិសនីនេះនឹងក្លាយជាម៉ូដែលទីបីនៃម៉ាកយីហោដែលប្រើប្រាស់ជាមួយគ្រោងឆ្អឹង Modular platform ថ្មីរបស់ខ្លួន។ សម្រាប់រថយន្តអគ្គិសនីការរចនាផ្នែកខាងក្រៅភ្ជាប់មកជាមួយប៉ាណាមុខបិទជិតជាប់ជាមួយចង្កៀងមុខប្រភេទ LED កញ្ចក់មើលក្រោយ ចំហៀងមានរាងមូល មានភាពស្រស់ស្អាត និងប្រណិត។
តាមរូបភាពត្រូវបានបែកធ្លាយផ្នែកខាងក្នុងរបស់ EQS SUV ពីមុន ឃើញមានការរួមបញ្ចូលគ្នា Super-connected Hyperscreen ជាមួយនឹងបច្ចេកវិទ្យា OLED កោង ប្រព័ន្ធនេះត្រូវបានបំពាក់ដោយ CPU 8-core ប្រព័ន្ធអង្គចងចាំ 24GB និងបន្ទះឈីប NVIDIA Xavier AI ភ្លើងលម្អខាងក្នុងរថយន្ត ៧ ពណ៌ ឧបករណ៍បំពងសំឡេងម៉ាក Dolby Atmos និងប្រព័ន្ធបន្សុទ្ធខ្យល់ក្នុងរថយន្ត 6 MOOD Mimosa”។
ចំពោះ រថយន្ត EQS SUV នឹងក្លាយជាប្រភេទ Crossover អគ្គិសនីទី ៤ បន្ទាប់ពី EQA, EQB និង EQC ដែលមានស្រាប់ នឹងត្រូវផលិតនៅរោងចក្រ Tastalusa ក្នុងសហរដ្ឋអាមេរិក រួមជាមួយ EQE SUV ខ្នាតតូច។
បើនិយាយពីលក្ខណៈបច្ចេកទេស ក្រុមហ៊ុន Mercedes មិនបានផ្តល់ព័ត៌មានលម្អិតទាក់ទងនឹង EQS SUV ឡើយ ហើយព័ត៌មានតែមួយគត់ដែលបានបញ្ជាក់នាពេលបច្ចុប្បន្ននេះគឺថាវានឹងអាចបើកបរបានដល់ទៅ ៦០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង នឹងបានបន្ថែមជម្រើសរបៀបបើកបរ off-road ផងដែរ៕