Mercedes-Benz បន្ថែមការវិនិយោគជិត ២ពាន់លានដុល្លារ ដើម្បីផលិតរថយន្តវៃលុកទីផ្សារប្រទេសចិន

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz បានធ្វើការវិនីយោគដ៏ធំជាមួយទឹកប្រាក់ ១,៨ ពាន់លានដុល្លារ សម្រាប់ប្រតិបត្តិការក្នុងការបណ្តាក់ទុនជាមួយដៃគូររបស់ខ្លួននៅទីផ្សារប្រទេសចិន ដោយមានបំណងជំរុញការលក់ក្នុងទីផ្សារមួួនេះដោយផ្តោតជាពិសេសលើរថយន្ត SUV។

ប្រទេសចិនគឺជាទីផ្សារដ៏សំខាន់សម្រាប់ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសអាល្លឺម៉ង់ ដោយកាលពីឆ្នាំមុន បានលក់រថយន្តបានចំនួន ៧៣៧ ២០០ គ្រឿង ដែលលើសពីចំនួនដែលនៅទូទាំងទីផ្សារតំបន់អឺរ៉ុបបានចំនួន ៦៥៩ ៤០០គ្រឿង និងនៅទីផ្សារសហរដ្ឋអាមេរិកលក់បានរថយន្តចំនួន ២៩៨ ០០០ គ្រឿង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យោងតាមប្រភពមួយបានឲ្យដឹងថា Mercedes-Benz នឹងធ្វើការអភិវឌ្ឍបន្ថែមទៅលើម៉ូដែល GLE សម្រាប់តែទីផ្សារប្រទេសចិនប៉ុណ្ណោះ ។ លើសពីនេះ Mercedes-Benz ក៏គ្រោងនឹងបន្ថែមរថយន្តកូនកាត់ Hybrid ម៉ូដែល CLA រួមទាំងរថយន្តអគ្គិសនីសុទ្ធ V-Class ប្រភេទ MPV ជំនាន់ថ្មីផងដែរ

ផ្ទាំងផ្សាយពាណិជ្ជកម្ម