Mercedes-Benz C-Class ឆ្នាំ២០២២ នឹងផ្តល់ជម្រើស ៣ម៉ូដែល ចេញលក់នៅឆ្នាំក្រោយ

យោងតាមក្រុមហ៊ុន Mercedes-Benz បានឲ្យដឹងថា រថយន្ត C-Class ស៊េរីឆ្នាំ២០២២ នឹងផ្តល់ជម្រើស ៣ ម៉ូដែល គឺ Premium, Exclusive និង Pinnacle សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

រថយន្ត Mercedes-Benz C-Class ឆ្នាំ២០២២ ទាំង ៣ម៉ូដែលខាងលើ នឹងផ្តល់ទាំងជម្រើសប៉ុងមួយវិលកង់ក្រោយ និងប៉ុងពីរ។ បន្ថែមពីនេះវាក៏មានផ្តល់នូវកញ្ចប់ Option “AMG Line” ដែលមានបំពាក់កាង AMG, លេងជាមួយពណ៌ខ្មៅ, យ៉ាន់ AMG, ប៉ាណាមុខរាងគ្រាប់ពេជ្រ, ដៃចង្កូតរាងអក្សរ D និង ទ្រនាប់ជើង AMG ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនតែប៉ុណ្ណោះ កុងទ័រឌីជីថលទំហំ ១២,៣អ៊ីគញ និង អេក្រង់កម្សាន្តទំហំ ១១,៩អ៊ីញ ក៏មានជា Option សម្រាប់ម៉ូដែលទាំង ៣ ផងដែរ។ អេក្រង់នេះទៀតសោធ បានទទួលការបំផុសគំនិតពីសិស្សច្បង គឺម៉ូដែល S-Class។

សូមបញ្ជាក់ថា C-Class ឆ្នាំ២០២២ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក នឹងប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៥៥សេះ ដំណើរការជាមួយប្រព័ន្ធ mild-hybrid ដែលបង្កើតកម្លាំងបាន ២០សេះទៀត។ វានឹងចេញលក់នៅសហរដ្ឋអាមេរិក នៅពាក់កណ្តាលដើមឆ្នាំ២០២២៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម