
[ប្រទេសចិន] ក្រុមហ៊ុន Mercedes-Benz បានធ្វើប្រកាសចាប់ផ្តើមបើកលក់សាកល្បង (Pre-sale) នៃរថយន្តអគ្គិសនី CLA L ប្រភេទតួវែង ជំនាន់ថ្មីជាផ្លូវការ ក្នុងប្រទេសចិន ជាមួយជម្រើសចំនួន ២ម៉ូឌែលគឺ CLA 300 L Ultra-Long Range Edition មានតម្លៃ ៣៦ ០០០ដុល្លារ និង CLA 300 L Ultra-Long Rang Intelligent Edition មានតម្លៃ ៤១ ៦០០ដុល្លារ។
សម្រាប់ CLA ប្រភេទតួវែងបានបង្ហាញខ្លួនដំបូងក្នុងពិពណ៌យានយន្ត Shanghai Auto Show 2025 ជាមួយប្រវែងនៃគម្លាតកង់វែងជាងម៉ូឌែលធម្មតា ៤០ម.ម។ បើនិយាយពីវិមាត្រវិញ សម្រាប់ម៉ូឌែលផលិតនៅប្រទេសចិន មានប្រវែង ៤ ៧៦៣ ម.ម, ទទឹង ១ ៨៥៦ម.ម, និងកម្ពស់ ១ ៤៦៩ម.ម, ជាមួយនឹងប្រវែងគម្លាតកង់ ២ ៨៣០មម។
ក្នុងនោះ CLA ដំណើរការដោយ ២ជម្រើសសម្រាប់ជ្រើសរើស គឺជម្រើសបំពាក់ម៉ូទ័រអគ្គិសនីចំនួន១ អាចផលិតកម្លាំងបាន ២៦៨សេះ និងជម្រើសបំពាក់ម៉ូទ័រអគ្គិសនីចំនួន២ អាចផលិតកម្លាំងបាន ៣៤៩សេះ។ ថាមពលទទួលបានពីកញ្ចប់អាគុយ Ternary Lithium ទំហំ ៨៥គីឡូវ៉ាត់ម៉ោង អាចផ្តល់នូវចម្ងាយបើកបរបានខ្ទង់ ៨៦៦គ.ម ពេលសាកពេញម្តង។ បន្ថែមពីនេះរថយន្តអគ្គិសនីនេះក៏បានបំពាក់មកជាមួយបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 800V ដែលសាកត្រឹម ១០នាទីអាចបើកបានចម្ងាយ ៣២៥គ.ម។
ចំណែកលក្ខណ:ពិសេសផ្សេងៗរួមមាន កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥អ៊ីញ, អេក្រង់កណ្តាកទំហំ ១៤,៦អ៊ីញ, អេក្រង់សម្រាប់អ្នករទមដំណើរទំហំ ១៤អ៊ីញ រួមជាមួយប្រព័ន្ធជំនួយការបើកបរ L2++ ផងដែរ៕