ក្រុមហ៊ុន Mercedes-Benz បានបញ្ចេញលក់រថយន្តត្រកូល CLS ដែលមានតម្លៃថោកបំផុត នៅក្នុងប្រទេសចិន គឺ CLS 260 ស៊េរីឆ្នាំ២០២០។
រថយន្ត Mercedes-Benz CLS 260 ថ្មីនេះ ស្ថិតនៅក្រោមម៉ូដែល CLS 300 និង CLS 350 ដោយបំពាក់ម៉ាស៊ីនតូច ចំណុះ ១,៥លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨១សេះ ប្រើប៉ុងមួយវិលកង់ក្រោយ និងប្រអប់លេខអូតូ ៩វគ្គ។
រថយន្តនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៨,៧វិនាទី ហើយមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។ វាមានកម្រិតស៊ីប្រេងជាមធ្យមត្រឹមតែ ៧,២លីត្រប៉ុណ្ណោះ សម្រាប់ការបើកបរចម្ងាយ ១០០គីឡូម៉ែត្រ។
Mercedes-Benz CLS 260 ឆ្នាំ២០២០ ត្រូវបានដាក់លក់នៅក្នុងប្រទេសចិន តម្លៃ ៥៧៦ ៨០០យ័ន ឬប្រហែល ៨១ ៣០០ដុល្លារ៕