Mercedes-Benz E-Class ឆ្នាំ២០២១ ចេញលក់នៅថៃផ្លូវការ តម្លៃជាង ១០ម៉ឺនដុល្លារ

ក្រុមហ៊ុន Mercedes-Benz Thailand ទើបតែបានប្រកាសចេញនូវរថយន្ត E-Class ស៊េរីឆ្នាំ២០២១ ជាផ្លូវការ ដោយក្នុងនោះចែកចេញជា ៣ ម៉ូដែល គឺ E 220 d AMG Sport, E 300 e Avantgarde និង E 300 e AMG Dynamic។

រថយន្ត Mercedes-Benz E 220 d AMG Sport ឆ្នាំ២០២១ បំពាក់ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៩២សេះ ដំណើរការដោយប្រអប់លេខអូតូ ៩វគ្គ 9G-Tronic និងប៉ុងមួយវិលកង់ក្រោយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកឯម៉ូដែល E 300 e Avantgarde និង E 300 e AMG Dynamic គឺជារថយន្តប្រភេទ Plug-in Hybrid បំពាក់ម៉ាស៊ីនសាំងចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងបានសរុប ៣១៦សេះ។ រថយន្តទាំង ២ ម៉ូដែលនេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,៧វិនាទី និងមានល្បឿនអតិបរមាដល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង។

នៅពេលដែលប្រើថាមពលអគ្គិសនីសុទ្ធ វាអាចបើកបរបានចម្ងាយ ៥០គីឡូម៉ែត្រ ហើយចំណាយពេល ១,៥ម៉ោង ដើម្បីសាកភ្លើងពី ១០ ទៅ ១០០% បើប្រើប្រអប់សាកកម្លាំង ២២គីឡូវ៉ាត់ តែបើសាកនៅផ្ទះគឺ ៥ម៉ោង។

ក្រុមហ៊ុន Mercedes-Benz Thailand នឹងដាក់លក់រថយន្ត E 220 d AMG Sport ក្នុងតម្លៃ ១១៧ ៩០០ដុល្លារ ខណៈម៉ូដែល E 300 e Avantgarde និង E 300 e AMG Dynamic មានតម្លៃ ១០៦ ២៥០ដុល្លារ និង ១២៥ ៥០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម