[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz បានធ្វើការដាក់បង្ហាញចេញជាផ្លូវនៅរថយន្ត Mercedes-Benz E-Class ស៊េរីថ្មីចុងក្រោយជាលើកដំបូងទៅកាន់ពិភពលោកជាមួយរូបរាងថ្មីទាំងស្រុង ដែលរួមបញ្ចូលគ្នាបច្ចេកវិទ្យាទំនើប និងមានភាពប្រណិតខ្លាំង។
Mercedes-Benz E-Class ដែលមានលេខកូតតួខ្លួន W214 មានតួខ្លួនសរុប ៤ ៩៤៩ ម.ម ទទឹង ១ ៨៨០ ម.ម កំពស់ ១៤ ៦៨ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩៦១ ម.ម ។ ត្រូវបានរចនាឡើងស្រដៀងទៅនឹងត្រកូល Mercedes-EQ ជាមួយនឹងចង្កៀងមុខដែលរចនាថ្មី ភ្ជាប់ជាមួយនឹងប៉ាណាដែលតុបតែងដោយស៊ុមពណ៌ខ្មៅ ដោយអាចជ្រើសរើសជាមួយរចនាខុសគ្នាគឺ Progressive និង Classic អាស្រ័យលើម៉ូដែល ប្រើប្រាស់ថាសកង់ស្ព័រទំហំ ១៨ អ៉ីញ ដល់ ២១ អ៉ីញ ។ ខណៈផ្នែកខាងក្រោយរបស់ E-Class W214 មានការរចនាចង្កៀងបានបន្ថែមជាមួយនឹងភ្លើងរូបរាងដូចទៅនឹងឡូហ្គោរបស់ Mercedes-Benz នៅសងខាង ។
ចំពោះនៅខាងក្នុងវិញត្រូវបានបំពាក់ដោយអេក្រង់ MBUX Superscreen ដ៏ធំដែលរួមបញ្ចូលនៅមុខងារឆ្លាតវៃទំនើបៗចុងក្រោយដូចជា tiktok ជាដើម ។ លើសពីនេះ ក៏ត្រូវបានបំពាក់ដោយប្រព័ន្ធ Digital Vehicle Key ដែលដំណើរការជាមួយ iPhone និង Apple Watch ដែលអាចឱ្យអ្នកបើកបរចាក់សោ, ភ្លើងលម្អ Active Ambient Lighting ដំណើរការជាមួយឧបករណ៍បំពងសំឡេងដែលអាចផ្លាស់ប្តូរពន្លឺដោយស្វ័យប្រវត្តិតាមចង្វាក់ភ្លេងជាដើម។
ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីនរួមមានដូចជា៖
- ម៉ាស៊ីនកូនកាត់ mile hybrid ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ផលិតកម្លាំងបាន ២០៤ សេស និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ប្រភេទបើកបរប៉ុង ១ ភ្ជាប់ដោយប្រអប់លេខអូតូ ៩ វគ្គ ។
- ម៉ាស៊ីនកូនកាត់ mile-hybrid 48v ដំណើរការដោយម៉ាស៊ូតចណុះ ២,០ លីត្រ turbo ទំហំ ៤ ស៊ីឡាំង មានកម្លាំង ១៩៧ សេស និងកម្លាំងរមួល ៤៤០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩ វគ្គ ប្រភេទបើកបរប៉ុង ១ និងប៉ុង ២ 4Matic 4wheel-drive
- ម៉ាស៊ីន plug-in hybrid ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ២,០ លីត្រ ផលិតកម្លាំងបាន ២០៤ សេស ដល់ ២៥២ សេស និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រដល់ ៤០០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩ វគ្គ ប្រភេទបើកបរប៉ុង ២ 4Matic 4wheel-drive ផ្គួបជាមួយអាគុយទំហំ ២៥,៤ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ១១៥ គីឡូម៉ែត្រ ៕