Mercedes-Benz EQE ប្រើអគ្គិសនីសុទ្ធ អាចជិះបានជាង ៥០០ គីឡូម៉ែត្រ ឯតម្លៃជាង ១៥ មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz បានធ្វើការបង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីដ៏ប្រណិត Mercedes-Benz EQE 350 4Matic ប្រភេទ SUV ដែលអាចបើកបរបានចម្ងាយ ៥០០ គីឡូម៉ែត្រជាង ជាមួយតម្លៃលក់ចាប់ពី ១៥៤ ៨៦៦ ដុល្លារ នៅក្នុងទីផ្សារប្រទេសថៃ ។

សម្រាប់ការឌីស្សាញនៅផ្នែក​ខាង​ក្រៅ ​ត្រូវ​បាន​តុបតែង​ដោយ​កញ្ចប់​ផ្នែក​ខាង​ក្រៅ​របស់ AMG ជាមួយ​នឹង​ប៉ាណាមុខ​លំនាំ Mercedes-Benz pattern ជាប់សងខាងដោយចង្កៀង​មុខ DIGITAL LIGHT កម្រិត​​ខ្ពស់ ១,៣ ភីកសែល​ មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ULTRA RANGE Highbeam បាញ់ពន្លឺភ្លឺបានរហូតដល់ ៦៥០ ម៉ែត្រ ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រ AMG Multi-spoke ទំហំ ២១ អ៉ីញ និងចង្កៀងក្រោយប្រភេទ 3D Helix ។ លើសពីនេះ ក៏បានបំពាក់ក់ដោយប្រព័ន្ធ AIRMATIC air suspension អាចទម្លើង-ទម្លាក់បូមបានផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែខាងក្នុងត្រូវបានតុបតែងតាមរចនាបែប AMG Line Interior បំពាក់ដោយកៅអីស្ព័រអាចលៃតម្រូវតាមរយៈថាមពលអគ្គិសនី ជាមួយអង្គចងចាំ និងនៅលើតាប្លូមានបំបាក់អេក្រង់ទំហំដល់ទៅ ៥៦ អ៉ីញ ដែលរួមបញ្ចូលគ្នានៅអេក្រង់ចំនួន ៣ ។ លក្ខណៈផ្សេងទៀតរួមមាន ដំបូលកញ្ចក់បែប Panoramic sunroof និងប្រព័ន្ធបន្សុទ្ធខ្យល់ជាដើម ។ លើសពីនេះបានបំពាក់ដោយ ប្រព័ន្ធស្កែនក្រយៅដៃ និង Face ID, ភ្លើងលម្អ ៦៤ ពណ៌ និងឧបករណ៍បំពងសំលេងម៉ក Burmester® 3D surround sound ចំនួន ១៥ ចំនុច ។

ទាក់ទងទៅនឹងថាមពលវិញ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំងសរុប ២៩២ សេះ និងកម្លាំងរមួល ៧៦៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៨៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥៨ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តងជាមួយរបៀបបើកបរប្រភេទ Dynamic Selected ដែលមាន ៥ របៀប គាំទ្រដោយឆ្នាំងសាកល្បឿនលឿន អាចសាកបានពី ៣០% ទៅ ៨០% ប្រើរយៈពេល ៣១ នាទី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម