[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Mercedes-Benz G-Class ស៊េរីឆ្នាំ ២០២៥ ទទួលបានការអាប់ដេតថ្មី ជាពិសេសគឺទទួលបានម៉ាស៊ីនកូនកាត់ mild-hybrid ថ្មី ជាមួយតម្លៃលក់ចាប់ពី ១៥០ ០០០ ដុល្លារ ។
រថយនន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៨២៥ ម.ម ទទឹង ២ ០៤២ ម.ម កំពស់ ១ ៩៣១ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៩០ ម.ម ដែលមានប្រវែងវែងជាងមុន ៨ ម.ម និងខ្ពស់ជាងមុនដល់ទៅ ៧៣ ម.ម ។ សម្រាប់ G-Class ឆ្នាំ ២០២៤ ត្រូវបានកែលម្អបន្តិចបើប្រៀបធៀបទៅនឹងម៉ូដែលមុនដូចជា ប៉ាណា និងរន្ធខ្យល់ខាងមុខរចនាថ្មី ចង្កៀងមុខប្រភេទ Multibeam-LED ជាមួយនឹងមុខងារឆ្លាតវៃជាច្រើន ខណៈកាមេរ៉ា ៣៦០ ដឺក្រេបានផា្លស់ប្តូរទីតាំង ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨អ៉ីញ ដល់ ២០អ៉ីញ ។
ចំពោះនៅផ្នែកខាងក្នុងវិញ ក៏ទទួលបានការធ្វើឲ្យប្រសើរឡើង ដោយនៅលើតាប្លូមានបំពាក់កុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញជាប្រភេទអេក្រង់ភ្លោះ ភ្ជាប់ជាមួយប្រព័ន្ធ MBUX ថ្មី ដែលអាចបញ្ជាដោយសំឡេង និងជាកៅអីចង្កូតបែបស្ព័រថ្មីផងដែរ ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីន បំពាក់ជាមួយម៉ាស៊ីនកូនកាត់ mild-hybrid 40volt ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ៣,០ លីត្រ ទំហំ ៦ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនី អាចផលិតកម្លាំងបាន ៤៦៩ សេះ និងកម្លាំងរមួល ៧៦០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ 9G-Tronic ៩វគ្គ ៕