Mercedes-Benz G805 របស់ Performmaster បំពាក់ដោយ Widebody Kit មានកម្លាំងដល់ ៨០៥ សេះ

Performmaster ទើបតែបញ្ចេញគម្រោងចុងក្រោយបង្អស់របស់ខ្លួនគឺម៉ូដែល Mercedes-AMG G63-base ។ G63 ដែលបានកែប្រែរបស់ខ្លួនជា ‘G805’ ហើយបានចាប់ផ្តើមអភិវឌ្ឍលើ widebody kit ខណៈដែរ Bokykit ថ្មីនេះបានបន្ថែម ១០ មីលីម៉ែត្រទៅលើតួខ្លួន G63 ធ្វើឲ្យមានរូបរាងកាន់តែមាំ និងផ្នែកខាងមុខដែលរួមបញ្ចូលប៉ាណាខាងមុខដ៏ប្លែកជាមួយនឹង Logo Performmaster និងកាងតែមួយគត់ដែលមានបំពង់ខ្យល់កាបូន និង splitter ផងដែរ។

នៅកន្លែងផ្សេងទៀត G805 ត្រូវបានបំពាក់ដោយគម្របម៉ាស៊ីនដែលមានបំពង់ខ្យល់ធំ ហើយឥឡូវនេះមានបន្ថែមកង់ស្ព័របែប Carbon fiber ខណៈការអាប់ដេតផ្សេងទៀតរួមមាន Running Boards ដែលមានភ្លើង LED ខាងក្នុង, កាងខាងក្រោយថ្មីជាមួយនឹងផ្នែក Carbon fiber និងកាងលំអធំដែលលាតសន្ធឹងពីដំបូលជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Performmaster ក៏បានរចនាផ្នែកខាងក្នុងជាមួយនឹងការបន្ថែមគ្រឿងស្បែកប្រភេទ Alcantara ដូចទៅនឹងរថយន្ត G-class ផងដែរ។

រថយន្តនេះបំពាក់ជាមួយម៉ាស៊ីនថ្មី​ចំណុះ ៤.០ លីត្រ V8 ខណៈម៉ូឌុល PEC tuning module ​ ក៏បានបំពាក់ផងដែរ ដែលធ្វើឲ្យ​ G805 អាចបង្កើតកម្លាំងបាន ៨០៥ សេះ និងកម្លាំងរមួល ១,០២០​ ញូតុនម៉ែត្រ ដោយអាចបង្កើនល្បឿនពី ០ ដល់ ១០០​​ គីឡូម៉េត្រ/ម៉ោង ប្រើរយះពេលត្រឹមតែ ៣.៦៩ វិនាទី និងល្បឿនលឿនបំផុត ២៦០ គីឡូម៉ែត្រ/ម៉ោង ។

ព័ត៌មានលម្អិតអំពីតម្លៃមិនទាន់បានប្រកាសទេ ប៉ុន្តែផ្នែកដែលបានធ្វើឱ្យប្រសើរឡើងទាំងអស់របស់ Performmaster ត្រូវបានអនុម័តដោយ TÜV នៅក្នុងប្រទេសអាល្លឺម៉ង់ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម