ក្រុមហ៊ុន Mercedes-Benz បានប្រកាសចេញរថយន្ត GLC ស៊េរីឆ្នាំ២០២៣ ជាផ្លូវការ ដោយទទួលបានការអាប់ដេតកាន់តែប្រណីត មើលទៅរឹតតែទាក់ទាញ។
រថយន្ត Mercedes-Benz GLC ២០២៣ មានទំហំធំជាងមុន ដោយប្រវែងរបស់វាគឺ៤,៧១ម៉ែត្រ ទទឹង ១,៨៩ម៉ែត្រ ហើយប្រវែងពីកង់មុខទៅកង់ក្រោយ ២,៨៨ម៉ែត្រ។
អ្វីដែលជាការអាប់ដេតធំបំផុតនោះគឺកាប៊ីនខាងក្នុង ដោយ GLC ថ្មីបំពាក់កុងទ័រឌីជីថលប្រភេទថេប្លេត ទំហំ ១១,៩អ៊ីញ និង អេក្រង់កម្សាន្តផ្នែកកណ្តាល ទំហំ ១២,៣អ៊ីញ។
រថយន្ត Mercedes-Benz GLC ថ្មីនឹងចែកចេញជា ២ ម៉ូដែល គឺ៖
- GLC 300 ប្រើប៉ុងក្រោយ ជាមួយម៉ាស៊ីនសាំងចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង ដំណើរការជាមួយប្រព័ន្ធ mild hybrid ៤៨វ៉ុល មានកម្លាំង ២៥៨សេះ និងកម្លាំងរមួល ៣៩៩ញ៉ូតុនម៉ែត្រ។ វាត្រូវគេរំពឹងថាមានតម្លៃចាប់ពី ៤៥ ០០០ដុល្លារ។
- GLC 300 4MATIC ប្រើប៉ុងពីរ និង ប្រអប់លេខអូតូ ៩វគ្កដូចគ្នា អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,២វិនាទី ហើយមានល្បឿនអតិបរមាដល់ ២០៩គីឡូម៉ែត្រក្នុងមួយម៉ោង។
រថយន្ត SUV នេះ នឹងផ្តល់មុខងារជាច្រើន ដូចជា Active Park Assist ជាមួយប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេ, adaptive cruise control, active steering assist និង traffic sign assist ជាដើម៕