ក្រុមហ៊ុន Mercedes-Benz Thailand បានធ្វើការប្រកាសចេញរថយន្ត GLE 350 de 4Matice Exclusive និង GLE 300 de 4Matice AMG Dynamic ប្រភេទ Midsize Hybrid SUV សម្រាប់ទីផ្សារប្រទេសថៃជាផ្លូវការ។
សម្រាប់ទីផ្សារប្រទេសថៃរថយន្ត GLE បានភ្ជាប់មកជាមួយ ដំបូល Panoroof, ចង្កៀងប្រភេទ Hight-performance LED និងថាសកង់ AMG ទំហំ ២១អ៊ីញសម្រាប់ GLE 300 និងទំហំ ២០អ៊ីញសម្រាប់ GLE 350 ព្រមទាំងអេក្រង់កម្សាន្តទំហំ ១២,៣៥អ៊ីញ ដែលអាចភ្ជាប់មុខងារ Apple Carplay និងAndroid Auto និងម៉ាស៊ីនត្រជាក់ ៤តំបន់។
ព្រមទាំងមានបំពាក់មកជាមួយប្រព័ន្ធសុវត្តិភាព active distance retention support, active brake assist, maintaining vehicle balance when the wind blows និងប្រព័ន្ធជំនួយពេលចូលចំណត់។
រថយន្ត GLE 350 de និង GLE 300 de បំពាក់ជាមួយម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង ផ្គួបជាមួយម៉ូទ័រអគ្គិសនីចំនួន ១ បង្កើតកម្លាំងសរុបបាន ៣៣០សេះ និងកម្លាំងបង្វិល ៧០០ញូតុនម៉ែត្រ ដំណើរការដោយប្រអប់លេខ 9G-Tronic ៩វគ្គអូតូ និងប៉ុង២។ វាស្ទុះពីល្បឿនកុងទ័រ ០-១០០គ.ម/ម៉ ចំណាយពេល ៦,៨វិនាទី។
សម្រាប់តម្លៃនៃរថយន្ត Mercedes-Benz GLE 350 de 4Matice Exclusive មានតម្លៃចាប់ពី ១៥៣ ០៤២ដុល្លារ និង ១៦៩ ០០៣ដុល្លារសម្រាប់រថយន្ត Mercedes-Benz GLE 300 de 4Matice AMG Dynamic៕