Mercedes-Benz S-Class ឆ្នាំ២០២១ ចេញលក់នៅអូស្ត្រាលី តម្លៃមិនដល់ ២០ម៉ឺនដុល្លារ

ក្រុមហ៊ុន Mercedes-Benz បានប្រកាសចេញលក់រថយន្ត S-Class ស៊េរីឆ្នាំ២០២១ ជាផ្លូវការនៅក្នុងប្រទេសអូស្ត្រាលី ជាមួយនឹងតម្លៃចាប់ពី ១៩១ ៤០០ដុល្លារ។

ជាមួយនឹងតម្លៃប៉ុណ្ណោះ វាមានបំពាក់អេក្រង់កម្សាន្ត OLED ទំហំ ១២,៨អ៊ីញមកស្តង់ដារ ព្រមទាំងកុងទ័រឌីជីថល ១២,៣អ៊ីញ, កុងទ័របាញ់លើកញ្ចក់, មុខងារផែនទី, កន្លែងសាកភ្លើងទូរសព្ទឥតខ្សែ និងប្រព័ន្ធសំឡេង Burmester Premium Audio ជាដើម។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

មិនតែប៉ុណ្ណោះ វាក៏បំពាក់កញ្ចប់ Option “Driving Assistance Package” ដែលផ្តល់នូវមុខងារសុវត្ថិភាពជាច្រើន ក៏ដូចជា Option “Parking Package”, ចង្កៀងមុខ Multibeam LED ដែលមានមុខងារ Adaptive Highbeam Assist និង ប្រព័ន្ធបូម Adaptive Suspension ផងដែរ។

ចំពោះទីផ្សារប្រទេសអូស្ត្រាលី Mercedes-Benz ផ្តល់ជម្រើសម៉ូដែល S450 និង S450 L 4Matic ដែលបំពាក់ម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៦២សេះ ដំណើរការដោយប្រអប់លេខអូតូ ៩វគ្គ។

វាក៏មានជំនួយពីប្រព័ន្ធ mild-hybrid ៤៨វ៉ុល ដែលបន្ថែមកម្លាំងបាន ២១សេះទៀត។ រថយន្តនេះអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៥,១វិនាទី ហើយមានកម្រិតស៊ីសាំងជាមធ្យម ៨លីត្រ/១០០គីឡូម៉ែត្រក្នុងមួយម៉ោង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម