Mercedes-Benz Vito 119 CDI ២០២៣ ប្រភេទ MPV ១១ កៅអី តម្លៃខ្ទង់ ៨ មុឺនដុល្លារ ក្នុងទីផ្សារប្រទេសថៃ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz ប្រចាំនៅប្រទេសថៃ​ បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Mercedes-Benz Vito 119 CDI ស៊េរីឆ្នាំ ២០២៣ ថ្មី ជារថយន្តប្រភេទ MPV ១១ កៅអី ជាមួយនឹងតម្លៃលក់ចាប់ពី ៨១​ ០៨៨ ដុល្លារនៅក្នុងទីផ្សាររបស់ខ្លួន។

រថយន្តប្រភេទ MPV ១១ កៅអី ជារថយន្តប្រតិបត្តិ និងគ្រួសារ បានបំពាក់កៅអីអ្នកដំណើរខាងមុខ ជួរទី ២ កៅអី ៣ ដាច់ដោយឡែកជាមួយ ISOFIX អាចលៃតម្រូវដោយឡែកពីគ្នា អាចបត់បាន ៦០/៤០ ។ កៅអីអ្នកដំណើរទី ២ ជួរទី ៣ គឺជាកៅអីប្រភេទ captain seat, កៅអីចំនួន ២ ជាមួយកៅអីប្រភេទ ISOFIX កៅអីជួរទី ៤ ជាកៅអីរូតសម្រាប់អ្នកដំណើរទាំង ៣ ជួរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ផ្នែកខាងក្រៅនៃរថយន្ត Mercedes-Benz Vito 119 CDI Tourer Select ត្រូវបានបំពាក់ដោយប៉ាណាមុខតុបតែងដោយក្រូម៉េ អបដោយចង្កៀងប្រភេទ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិទៅតាមស្ថានភាពបើកបរ, ផ្លិតទឹកដំណើរការ និងលៃតម្រូវដោយស្វ័យប្រវត្តិ, កញ្ចក់ចំហៀងក្តោបអូតូ, ទ្វាររូតសងខាង អាចបញ្ជាបើក-បិទជាមួយឧបករណ៍បញ្ជាពីចម្ងាយ ឬថាមពលអគ្គិសនី និងថាសស្ព័រទំហំ ១៧ អ៊ីញ ដល់ ២០ អ៊ីញ ។

ផ្នែកខាងក្នុងត្រូវបានបំពាក់ដោយស្បែក Lugano ពណ៌ខ្មៅ ជាមួយកញ្ចប់ Chrome Package, កញ្ចប់ Audio 30 multimedia package។ អេក្រង់កំសាន្ត touchscreen ទំហំ ៧ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto, កាមេរ៉ាមើលក្រោយ, សេនស័រជំនួយពេលចូលចតរថយន្ត, រន្ធម៉ាស៊ីនត្រជាក់​​ ២ តំបន់, ដៃចង្កូតស្បែក multi-function steering wheel ជាមួយប្រអប់លេខ DIRECT SELECT Gearshift Paddles។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះដំណើរការដោយម៉ាស៊ីន turbo ទំហំ​ ៤ ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩០ សេះ និងកម្លាំងរមួល ៤៤០ ​ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខអូតូ ៩ វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម