Mercedes-Benz កែមុនមាត់ថ្មីទៅលើគ្រួសាររថយន្តប្រភេទ Van របស់ខ្លួនសម្រាប់ទីផ្សារអឺរ៉ុប

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Mercedes-Benz បានធ្វើការដាក់បង្ហាចេញនៅរថយន្តប្រភេទ Van របស់ខ្លួនចំនួន ៤ ម៉ូដែលដែលទទួលបានការអាប់ឌែតថ្មីដែលមានដូចជា EQV, V-Class, eVito និង Vito សម្រាប់ទីផ្សារតំបន់អឹរ៉ុប ។

រថយន្ត Mercedes-Benz ទាំងបួនម៉ូដែលនេះ  គឺផ្អែកលើ W447 ជំនាន់ទី ៣ ដែលបានបង្ហាញខ្លួននៅឆ្នាំ ២០១៩ ដោយនឹងប្រើគ្រោងឆ្អឹងថ្មីដែលមានឈ្មោះថា VAN.EA (Van Electric Architecture) ចាប់ពីឆ្នាំ ២០២៦ ។ សម្រាប់ការ​រចនា​ផ្នែក​ខាង​ក្រៅ​របស់ Mercedes-Benz Van ទាំង ៤ ម៉ូដែល​ត្រូវ​បាន​រចនាប៉ាណាមុខ​​ធំ​ជាងមុន ទទួលបានចង្កៀងមុខប្រភេទ Adaptive Multibeam LED ជាស្តង់ដារ ព្រមទាំងថាសកង់ទំហំ ១៧ អ៉ីញ ដល់ ១៩ អ៉ីញ និងចង្កៀងក្រោយក៏ជាប្រភេទ LED ផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុង ត្រូវបានធ្វើឲ្យប្រសើរឡើងផ្តល់នៅផាសុកភាព និងប្រណិតជាងមុន ជាមួយនឹងការរចនាកុងសូលថ្មី ក៏ដូចជាអេក្រង់ភ្លោះដែលរួមបញ្ចូលនៅកុងទ័របង្ហាញព័ត៌មាន និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញ ។ ខណៈពេលដែលម៉ូដែល eVito និង Vito ទទួលបានកុងទ័របង្ហាញព័ត៌មានទំហំ ៥,៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,២៥ អ៉ីញ ។

ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ គេរំពឹងថា ម៉ូដែល EQV និង eVito ដែលដំណើរការដោយម៉ូទ័រអគ្គិសនីមានកម្លាំង ២០២៤ សេះ និងកម្លាំងរមួល ៣៦២ ញ៉ូតុនម៉ែត្រ នឹងមានអាគុយទំហំ ៦០ គីឡូវ៉ាត់ម៉ផង និងទំហំ ៩០ គីឡូវ៉ាត់ម៉ោង ។ ខណៈពេលដែលម៉ាស៊ីនម៉ាស៊ូតត្រូវបានគេរំពឹងថានឹងនៅតែមាននៅក្នុងចំណុះ ១,៦ លីត្រ, ១,៧ លីត្រ, ២,០ លីត្រ និង ២,២ លីត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម