Mercedes-Benz អាចពន្យារពេលផលិតឡានអគ្គិសនីនៅថៃ

ក្រុមហ៊ុន Mercerdes-Benz ប្រចាំ​ប្រទេស​ថៃ បាន​និយាយ​ថា​ការ​ដែល​​រដ្ឋាភិបាល​ថៃ​មិន​ទាន់​មាន​សកម្មភាព​លើ​ច្បាប់​​ទាក់ទង​រថយន្ត​អគ្គិសនី អាច​ពន្យារ​ពេល​នូវ​ផែនការ​​របស់​ខ្លួន ទាក់ទង​នឹង​ការ​ផលិត​រថយន្ត​អគ្គិសនី​ក្នុង​ប្រទេស​ថៃ។

​ក្រោយ​ពី​ជួប​ប្រជុំ​ជា​មួយ​ថ្នាក់​ដឹក​នាំ​កំពូល​របស់ Mercedes-Benz លោក​ Supant Mongkolsuthree ជា​ប្រធាន​​សហព័ន្ធ​ឧស្សាហកម្ម​ថៃ បាន​និយាយ​ឲ្យ​ដឹង​ថា ៖ “Mecedes មិន​ទាន់​ច្បាស់​​ចិត្ត​អំពី​ច្បាប់​គាំទ្រ​ដល់​​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី​នៅ​ថៃ​របស់​រដ្ឋាភិបាល ព្រោះ​ថា​រដ្ឋាភិបាល​មិន​ទាន់​មាន​សកម្មភាព​អ្វី​បន្ថែម​ឡើយ។”

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់ ធ្លាប់​បាន​ប្រកាស​អំពី​ផែនការ​ពង្រីក​មុខ​ជំនួញ​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ថៃ តាម​រយៈ​ការ​ផលិត​រថយន្ត​អគ្គិសនី និង​អាគុយ​រថយន្ត​ក្នុង​ស្រុក។ កាល​ពី​ឆ្នាំ​មុន ក្រុមហ៊ុន​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​ការ​ផលិត​រថយន្ត​អគ្គិសនី EQC អាច​នឹង​ទៅ​រួច​នៅ​ប្រទេស​ចិន ហើយ​កាល​ពី​ខែ​កុម្ភៈ​បាន​ប្រកាស​ដែរ​ថា​ខ្លួន​នឹង​ចាប់​ផ្ដើម​ការ​ផលិត​រថយន្ត​អគ្គិសនី​នៅ​ថៃ​ក្នុង​អំឡុង​ឆ្នាំ ២០២១។

ប៉ុន្តែ​នា​ពេល​នេះ ដោយ​សារ​តែ​មិន​ច្បាស់​លាស់​នឹង​រដ្ឋាភិបាល​ថៃ​នៅ​ឡើយ​នោះ Mercedes-Benz អាច​នឹង​ត្រូវ​ពន្យារ​ផែនការ​​ផលិត​រថយន្ត​អគ្គិសនី​នៅ​ថៃ​របស់​ខ្លួន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម