Mercedes CLA Shooting Brake 2026 សាកថ្មមួយពេញបើកបាន ៧៦១គីឡូម៉ែត្រ

ក្រុមហ៊ុន Mercedes បានធ្វើការដាក់​បង្ហាញ​រថយន្តត្រកូល CLA ជំនាន់​ទី ៣ ស៊េរីឆ្នាំ ២០២៦ ជារថយន្ដប្រើប្រាស់អគ្គិសនីប្រភេទ Wagon ដំបូងរបស់ខ្លួន។

News: 2026 Mercedes‑Benz CLA Shooting Brake with EQ Tech: Up to 761km (WLTP) | CarSifuតាមការរំពឹងទុករថយន្ត Mercedes-Benz CLA Shooting Brake នឹង​ចាប់ផ្តើម​ដាក់​លក់​នៅ​អឺរ៉ុប​នៅ​មីនានៅឆ្នាំក្រោយ ប៉ុន្តែ​វា​នឹង​មិន​ត្រូវ​បាន​លក់​នៅ​សហរដ្ឋអាមេរិក​នោះ​ទេ។ នៅផ្នែកខាងមុងរថយន្ដនេះមាន​ការរចនា​ដូច​ទៅ​នឹង​រថយន្ត Mercedes-Benz CLA ប្រភេទ Sedan ដែរដោយមានការឌីស្សាញអំពូលអូសកាត់ជារបា​ ចង្កៀងខាងមុខជាប្រភេទ LED នៅផ្នែកចំហៀងបានរចនាមកជាមួួយដៃទ្វាររាបស្មើ ខណៈស្ដុបការក្រោយឌីស្សាញបែបបន្ទាត់អូសកាត់ពេញទទឹងផ្នែកខាងមុខ និងបំពាក់បន្ថែមជាមួយ Spoiler នៅជាប់ដំបូលផ្នែកខាងក្រោយ។

2026 mercedes benz cla shooting brakeចំណុចពិសេសគួរឲ្យចាប់អារម្មណ៍រថយន្ត Mercedes CLA Shooting Brake បានបំពាក់​មកជាមួយដំបូលកញ្ចក់​ Panoramic ​រួម​បញ្ចូលជាមួយ​ស្រទាប់​ការពារ​កម្ដៅ ដើម្បី​ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ថាមពលកម្ដៅ​ថ្ងៃ​ចូលមកផ្នែកខាងក្នុងនៃរថយន្ដ។ លើសពីនេះ ដំបូល​កញ្ចក់នេះ​ក៏​អាច​ផ្លាស់ប្ដូរ​ពី​ថ្លា​ទៅ​ជា​ស្រអាប់​បាន​ដោយ​គ្រាន់តែ​ចុច​ប៊ូតុងបញ្ជានៅក្នុងរថយន្ដ។ ចំពោះដំបូលកញ្ចក់​នេះ​ក៏មានលេងជាមួយរូប​ផ្កាយចំនួន ១៥៨គ្រាប់ ហើយ​អាច​បញ្ចេញ​ពន្លឺ​ជា​ពណ៌​ផ្សេងៗតាមរយៈការបញ្ជា។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Mercedes CLA Shooting Brake ​ផ្ដល់ជូនទំហំផ្ទុកអីវ៉ាន់បាន ៤៦ ហ្វីតគូប​នៅ​ពេល​កៅអី​ខាងក្រោយ​បត់​រាបស្មើ ខណៈផ្នែក​ខាងមុខបាន​បន្ថែម​កន្លែង​ផ្ទុក​ឥវ៉ាន់ ៤ហ្វីតគូប​ ផ្ដល់ភាពងាយស្រួលក្នុងការទុកដាក់អីវ៉ាប់។ សម្រាប់​ម៉ូឌែល CLA250+ ដំណើរការដោយម៉ូទ័រអគ្គិសនីនៅផ្នែកខាងក្រោយ អាចផលិតកម្លាំង ២៦៨សេះ និង​អាច​បើកបរ​បាន ៧៦១គីឡូម៉ែត្រ គិតតាមស្ដង់ដារវាស់ចម្ងាយ WLTP ។ ចំណែក​ឯ​ម៉ូឌែល CLA350 ដំណើរដោយ​ម៉ូទ័រ​អគ្គិសនីចំនួន២ អាចផលិតកម្លាំងបាន ៣៤៩សេះ និងអាចបើកបរបានចម្ងាយ ៦២១គីឡូម៉ែត្រ។

រថយន្ដ Mercedes CLA Shooting Brake អាចជាន់ស្ទុះ​ពីកុងទ័រ ០ ទៅ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ចាយពេលត្រឹមតែ ៦.៨ វិនាទី និងអាចបើកបរល្បឿន​អតិបរមា​ន ២១០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ រថយន្ដទាំង​ពីរម៉ូឌែល​នេះ​បំពាក់​ដោយ​អាគុយទំហំ ៨៥kWh គាំទ្រការសាកថ្ម ៨០០វ៉ុល ហើយការសាកថ្មល្បឿនលឿិនទំហំ ៣២០គីឡូវ៉ាត់ ​សាក​ថ្ម ១០នាទី​អាចបើកបរបានចម្ងាយ ៣០០គីឡូម៉ែត្រ។ បន្ថែមពីនេះក្រុមហ៊ុន Mercedes បានបញ្ជក់ថាក្រៅពីជម្រើសប្រើប្រាស់អគ្គិសនីសុទ្ធ ពួកគេនឹងបន្ថែមមកជាមួយជម្រើ់សម៉ាស៊ីន Hybrid ដូច​ទៅ​នឹង​ម៉ូឌែល Sedan ដែរនៅឆ្នាំក្រោយ។

2026 Mercedes-Benz CLA Is A Super Efficient Electric Car Designed With No Compromisesនៅ​ខាងក្នុងរថយន្ដនេះបានរចនាបែប MBUX បំពាក់មកជាមួយ​អេក្រង់ចំនួន៣ ក្នុងនោះបានបំពាក់មកជាមួយអេក្រង់កុងទ័រទំហំ ១០.២៤ អុីញ អេក្រង់កម្សាន្ដទំហំ ១៤អុីញ និង​អេក្រង់​ ១៤ អុីញ​សម្រាប់​អ្នកដំណើរ​ខាងមុខ។ លើស​ពី​នេះ វាក៏បានបំពាក់មកជាមួយ​មុខងារ​ Head-up Display ទំហំ ១២.២ អុីញ​ផង​ដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម