Mercedes E-Class ឆ្នាំ២០២១ លែងមានរបស់ពិសេសមួយនេះជាប់ខ្លួនទៀតហើយ

វាជាដំណឹងអាក្រក់មួយសម្រាប់អ្នកដែលមានគម្រោងចង់ទិញរថយន្ត Mercedes E-Class ស៊េរីឆ្នាំ២០២១ ដោយសារតែក្រុមហ៊ុនបានបោះបង់ចោល Option ប៉ាណាមុខបែប Classic និង ឡូហ្គូបញ្ឈរនៅលើគម្របម៉ាស៊ីន បាត់ទៅហើយ។

រថយន្ត E-Class

អស់រយៈពេលជាច្រើនទស្សវត្ស ឡូហ្គូរូបផ្កាយ ៣ទិសបញ្ឈរនៅលើគម្របម៉ាស៊ីន ត្រូវបានគេចាត់ទុកថាជា និមិត្តសញ្ញានៃប្រណីតភាព ប៉ុន្តែរយៈពេលច្រើនឆ្នាំកន្លងផុតទៅ រូបភាពមួយនេះហាក់រលាត់បាត់ខ្លួនបន្តិចម្តងៗ ដោយសារតែការបំពាក់ឡូហ្គូរូបផ្កាយធំនៅចំកណ្តាលនៃប៉ាណាមុខ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

យ៉ាងណាមិញ ក្រុមហ៊ុន Mercedes USA បានបញ្ជាក់ប្រាប់ថា Option ដែលពីមុនមានលើម៉ូដែល “Luxury” ដែលមានបំពាក់ប៉ាណាមុខបែប Classic និង ឡូហ្គូបញ្ឈរនៅលើគម្របម៉ាស៊ីន ឥឡូវនេះលែងមានទៀតហើយ។

ជាក់ស្តែង រថយន្ត Mercedes ដែលនៅបន្សល់ទុកឡូហ្គូបញ្ឈរនៅលើគម្របម៉ាស៊ីន នៅលើទីផ្សារសហរដ្ឋអាមេរិក គឺ S-Class និង Maybach GLS៕

រថយន្ត S-Class
ផ្ទាំងផ្សាយពាណិជ្ជកម្ម