ទោះបីជា Mercedes E-Class ទទួលបាននូវម៉ូឌែលឆ្នាំ ២០២១ ក៏ដោយ ដំណើរការនៃម៉ូឌែលថ្មី ដែលនឹងក្លាយជាគូរប្រគួតនៃរថយន្ត BMW 5 Series កំពុងចាប់ផ្តើមផងដែរ។ ដោយត្រឡប់ទៅកាន់ខែមិថុនាកន្លងទៅ ត្រូវបានគេឃើញក្រុមហ៊ុន Mercedes បានធ្វើការតេស្តសាកល្បង E-Class ថ្មី ហើយពេលនេះ Autocar បានសិក្សាព័ត៌មានលម្អិតថ្មីអំពីការរចនាឡើងវិញរបស់រថយន្តដ៏ប្រណិតប្រភេទ Sedan មួយនេះ។
បើនិយាយពីរចនាប័ទ្មវិញរថយន្ត E-Class ជំនាន់ក្រោយនឹងមានការខ្ចីរូបរាងពីម៉ូដែល S-Class ថ្មីរួមទាំងប៉ាណាធំរបស់រថយន្ត Sedan និង ចង្កៀងមានការចរនាឡើងវិញផងដែរ ខណៈផ្នែកខាងក្រោយមានការរួមបញ្ចូលគ្នាពីម៉ូដែល S-Class និង C-Class ហើយមានប្រវែងពីកង់មុខដល់ក្រោយវែងជាងមុន។
ជាលើកដំបូងរបស់ម៉ូដែល E-Class ផ្តល់នៅប្រព័ន្ធចង្កូតអាចវិលកង់ក្រោយរហូតដល់ចំនួន ១០ដឺក្រេ ព្រមទាំងបំពាក់មកជាមួយប្រព័ន្ធ air suspension ផងដែរ។
ដូចទៅនឹងម៉ូដែល C63 ជំនាន់ថ្មី ដែលមានម៉ាស៊ីន Twin-turbo ចំណុះ ៤ លីត្រ V8 របស់ម៉ូដែលបច្ចុប្បន្ន ត្រូវបានគេរំពឹងថានឹងជំនួសវិញដោយម៉ាស៊ីន turbocharged ចំណុះ ២.០ លីត្រ ៤ ស៊ីឡាំង ផ្គួបជាមួយម៉ួទ័រអគ្កិសនី ដែលអាចបង្កើតកម្លាំងបាន ៦០០ សេះ។
នៅអាមេរិកគេរំពឹងថារថយន្តដែលមិនមែនជាប្រភេទ AMG នឹងប្រើប្រាស់ជាមួយម៉ាស៊ីនប្រភេទ Turbocharged ចំណុះ ២.០ លីត្រ និង ៣.0 លីត្រ inline-six ជាមួយការបង្កើនថាមពលបន្ថែម ដែលភ្ជាប់ជាមួយប្រអប់លេខ ៩វគ្គ។ ព្រមទាំងបំពាក់ជាមួយអាគុយទំហំ ២៨,៦ kWh និងប្រព័ន្ធ Plug-in hybrid មានអាចបើកបានដោយអគ្គិសនីសុទ្ធបានចម្ងាយឆ្ងាយជាង ១០០ គីឡូម៉ែត្រ ។
ម៉ូដែល E-Class ថ្មីនឹងភ្ជាប់មកជាមួយបច្ចេកវិទ្យាដ៏ទំនើប ជាមួយសែនស័រ Lidar ផ្តល់នូវការបើកបរដោយស្វ័យប្រវត្តិកម្រិត ៣ ខណៈកាប៊ីនមានការរចនាបទពីម៉ូដែល S-Class រួមទាំងកុងទ័របញ្ឈរ Digital ប្រភេទ 3D ជាដើម។
ម៉ូដែល E-Class ស៊េរីថ្មីនេះរំពឹងថានឹងដាក់លក់នៅឆមាសទី១ នៅឆ្នាំ ២០២៣ និងតាមពីក្រោយដោយ E-Class All-Terrain នៅឆ្នាំ ២០២៤៕