ក្រុមហ៊ុន Mercedes បានបង្ហាញនូវរថយន្តប្រភេទ EQS 450+ ប្រើប្រាស់អគ្គិសនី ជាលើកដំបូងក្នុងពិរពណ៍ Moto Expo 2021 មុនពេលត្រៀមដាក់លក់នៅលើទីផ្សារប្រទេសថៃនៅឆ្នាំ២០២២ ខាងមុខនេះ។
សម្រាប់រថយន្ត Mercedes EQS 450+ ប្រើប្រាស់ម៉ូទ័រអគ្គិសនីមួយ ដែលអាចផលិតកម្លាំងបាន ៣៣៣សេះ និងកម្លាំងរមួល ៥៧០ ញ៉ូតុនម៉ែត្រ ដែលទទួលបានថាលពលពីអាគុយលីដ្យូម-អ៊ីយ៉ុង ១០៧.៨ គីទ្បូវ៉ាត់ អាចបើកបរបានចម្ងាយ ៧៧០ គីទ្បូម៉ែត្រ នៅពេលសាកថ្មម្តង។ បន្ថែមពីនេះពេលសាកថ្មបាន ១៥ នាទី រថយន្តនេះអាចបើកបានចម្ងាយ ៣០០ គីទ្បូម៉ែត្រ ផងដែរ។
រថយន្តនេះក៏មាននូវតាប្លូប្រភេទ Hyperscreen ដែលមាន CPU ចំនួន៨គ្រាប់ និង RAM ទំហំ២៤GB ជាមួយមុខងារ MBUX ជំនាន់ចុងក្រោយផងដែរ ប៉ុន្តែវាគឺជា Option ដែលត្រូវបន្ថែមលុយ។ អ្វីដែលមានជាស្តង់ដារគឺអេក្រង់ផ្ដេកទំហំ ១២,៨អ៊ីញ។ ប្រសិនបើបន្ថែមលុយយក Hyperscreen នឹងមានការបំពាក់ដោយអេក្រង់ចំនួន៣ផ្ទាំងដែលសម្រួលដល់ការបញ្ជាទូទៅ។ យ៉ាងណាមិញតម្លៃរបស់រថយន្ត Mercedes EQS 450+ នឹងត្រូវប្រកាសនៅឆ្នាំ២០២២ ខាងមុខនេះ៕