បើតាមការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលរបស់អ្នកដឹកនាំផ្នែកបន្លាស់ប្ដូរឌីជីថលប្រចាំក្រុមហ៊ុន Daimler បានឲ្យដឹងថានាយកប្រតិបត្តិការក្រុមហ៊ុននេះ ចង់ផ្លាស់ប្ដូររថយន្ត G-Class ទៅជារថយន្ត Off-Road អគ្គិសនីនាពេលអនាគត។
បើតាមការអះអាងរបស់ Pallenberg នៅលើគណនី Twitter គឺថា Mercedes-Benz ធ្លាប់បានពិចារណាថាឈប់ផលិតរថយន្ត SUV នេះក្រោយផលិតលក់លើទីផ្សារអស់ ៤០ ឆ្នាំ ប៉ុន្តែក្រុមហ៊ុនបន្តអាយុជីវិតវាក្នុងនាមជារថយន្តប្រើថាមពលអគ្គិសនីសុទ្ធវិញ។
Pallenberg បានដកស្រង់សម្ដីលោក Ola Kalleniusនាយកប្រតិបត្តិ Daimler ដូចនេះថា ៖ “វានឹងមានប្រភេទ Mercedes-Benz G-Class ដែលមិនប៉ះពាល់បរិស្ថាន។ ពីមុនមកធ្លាប់មានការពិភាក្សាថាពិឃាដរថយន្តនេះចោល ប៉ុន្តែអ្វីដែលខ្ញុំឃើញពេលនេះគឺខ្ញុំចង់និយាយថារថយន្ត Mercedes ចុងក្រោយដែលនឹងត្រូវផលិតនឹងជា G-Class៕”