(នៅអាមេរិចខាងជើង) ក្រុមហ៊ុន Mercedes និង NHTSA បានប្រកាសធ្វើយុទ្ធនាការប្រមូលរថយន្ត Mercedes G550 និង G63 ជំនាន់ថ្មីចាប់ពីឆ្នាំ ២០១៩ ដល់ ២០២១ ត្រឡប់មកវិញ។
ការប្រមូលរថយន្ត SUV វានេះមកវិញ ព្រោះទាក់ទងទៅនឹងទ្វាក្រោយនៃរថយន្តដែលផលិតដោយ Mercedes-Benz AG នៅប្រទេសអាល្លឺម៉ង់ ដែលធ្វើអោយមានការជាប់គាំងគន្លឹះទ្វាពីការបើក បិទ ឬចាក់សោ ដែលនឹងបង្កើនហានិភ័យនៃការគាំង ឬរបួសផ្សេងៗ។
យោងតាមទីភ្នាក់ងាសុវត្តិភាពបាននិយាយថា៖ ទ្វាអាចនឹងត្រូវបិទ ប៉ុន្តែវាអាចបើកឡើងវិញ ដែលអាស្រ័យក្រោមលក្ខណ:នៃការបើកបរ និងស្ថានភាពផ្លូវ។ លើសពីនេះទៀត ប្រសិនបើជាប់ Child Safety Lock ហើយត្រូវប្រើកម្លាំងហួសប្រមាណ ដើម្បីបើកទ្វារពីខាងក្នុង នោះគន្លឹះទ្វាអាចខូច ហើយភ្លើងសញ្ញាព្រមានបើកទ្វារ អាចនឹងបង្ហាញនៅលើអេក្រង់បង្ហាញ។
រថយន្តសរុបចំនួន ១៧ ៨០០គ្រឿងត្រូវបានហៅប្រមូលត្រលប់មកវិញ ក្នុងនោះមាន Mercedes G550 ចំនួន ៨ ៣២៤គ្រឿង និង G63 ចំនួន ៩ ៤៧៨គ្រឿង។ រថយន្តទាំងពីរម៉ូឌែលនេះផលិតនៅចន្លោះថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០១៨ និង ចន្លោះថ្ងៃទី ១១ ខែ កុម្ភះ ឆ្នាំ ២០២១។ ភ្នាក់ងារចែកចាយនឹងពិនិត្យមើលគ្រប់រថយន្តទាំងអស់ ហើយប្រសិនបើចាំបាច់ នឹងជំនួសគន្លឹះទ្វាថ្មីទាងសងខាង៕