[ទីផ្សារបរទេស] រថយន្តប្រណិត Mercedes-Benz GLS-Class សេរ៊ីថ្មី បានបង្ហាញវត្តមានជាផ្លូវការហើយ ដោយទទួលបាននូវការកែកុនថ្មីសម្រាប់ត្រកូលទាំងអស់ ដែលរួមបញ្ជូលទាំង Maybach និង AMG។
សម្រាប់ម៉ូឌែល GLS ធម្មតាទទួលបាននូវការអភិវឌ្ឍថ្មីទៅលើការរចនា ជាមួយនឹងប៉ាណាចំនួន ៤ត្រួតស៊ីគ្នា និងកាងការពារខាងក្រោមមានភ្ជាប់ជាមួយនឹងរន្ធខ្យល់ ខណៈសំណុំចង្កៀងក្រោយឌីស្សាញអំពូលបែបដាច់ចេញពីគ្នា។ នៅផ្នែកខាងក្នុង ប្រព័ន្ធកម្សាន្ត MBUX ទទួលបាននូវជម្រើសនៃក្រាហ្វិចបង្ហាញថ្មីដែលមានដូចជា Classic, Sporty និង Discreet ព្រមទាំងជម្រើសនៃ Mode ដូចជា Navigation, Assistance និង Service។
រីឯ GLS580 4MATIC នាពេលនេះគឺទទួលបាននូវកញ្ចប់ Off-road Engineering ដែលរួមបញ្ជូលនូវ កាងការពារផ្នែកខាងក្រោម និងកម្ពស់ផុតពីដីខ្ពស់ជាងមុន ១,២អ៊ីញ។
ខណៈ Mercedes-Maybach GLS600 គឺទទួលបាននូវការអាប់ដេតថ្មីតិចតួចប៉ុណ្ណោះ ដោយទទួលបាននូវភ្លើងលម្អផ្នែកខាងក្នុង(Ambient Lighting) ដែលរួមបញ្ជូលនូវភ្លើងឡូហ្គូមានចលនា ព្រមថាសកង់ទំហំ ២៣អ៊ីញ និងផ្នែកខាងក្នុងប្រើប្រាស់នូវស្បែកប្រណិត។ ចំណែក Mercedes-AMG GLS63 ក៏ដូចគ្នាគឺទទួលបាននូវការអភិវឌ្ឍតិចតួចប៉ុណ្ណោះ ភ្លើងឡូហ្គូមានចលនា AMG និងការអាប់ដេតទៅលើ Software សម្រាប់ប្រព័ន្ធទប់លំនឹង និងប្រព័ន្ធជើងក្រោម Air Suspension។ ព្រមទាំងដំបូលបើកធំ, កៅអីភ្ជាប់ដោយមុខងារក្តៅ-ត្រជាក់ និងចង្កៀងមុខជាប្រភេទ Adaptive high beams។
សម្រាប់ប្រព័ន្ធម៉ាស៊ីន៖
- ម៉ូឌែល GLS450 4MATIC បំពាក់ដោយម៉ាស៊ីនចំណុះ ៣,០លីត្រ turbocharged I6 អាចផលិតកម្លាំងបាន ៣៧៥សេះ និងកម្លាំងរមួល ៥០១ញ៉ូតុនម៉ែត្រ ជាមួយល្បឿនអតិបរមា ២០៩គីឡូម៉ែត្រ/ម៉ោង និងអាចរត់ស្ទុះពីល្បឿន ០-១០០គ.ម/ម៉ចាយពេល ៥,៨វិនាទី។
- ម៉ូឌែល GLS580 4MATIC បំពាក់ដោយម៉ាស៊ីនចំណុះ ៤,០លីត្រ Twin-turbo V8 អាចផលិតកម្លាំងបាន ៥១០សេះ និងកម្លាំងរមួល ៧៣១ញ៉ូតុនម៉ែត្រ ជាមួយល្បឿនអតិបរមា ២០៩គីឡូម៉ែត្រ/ម៉ោង និងអាចរត់ស្ទុះពីល្បឿន ០-១០០គ.ម/ម៉ចាយពេល ៤,៧វិនាទី។
- ម៉ូឌែល Mercedes-Maybach GLS600 បំពាក់ដោយម៉ាស៊ីនចំណុះ ៤,០លីត្រ Twin-turbo V8 ផ្គូបជាមួយប្រព័ន្ធ Mild-hybrid ៤៨វ៉ុល អាចផលិតកម្លាំងបាន ៥៥៧សេះ និងកម្លាំងរមួល ៧៣១ញ៉ូតុនម៉ែត្រ ជាមួយល្បឿនអតិបរមា ២៥០គីឡូម៉ែត្រ/ម៉ោង និងអាចរត់ស្ទុះពីល្បឿន ០-១០០គ.ម/ម៉ចាយពេល ៤,២វិនាទី។
- ម៉ូឌែល Mercedes-AMG GLS63 បំពាក់ដោយម៉ាស៊ីនចំណុះ ៤,០លីត្រ Twin-turbo V8 អាចផលិតកម្លាំងបាន ៦០៣សេះ និងកម្លាំងរមួល ៨៥២ញ៉ូតុនម៉ែត្រ ជាមួយល្បឿនអតិបរមា ២៨០គីឡូម៉ែត្រ/ម៉ោង និងអាចរត់ស្ទុះពីល្បឿន ០-១០០គ.ម/ម៉ចាយពេល ៤,៧វិនាទី៕
សម្រាប់តម្លៃមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ប៉ុន្តែយើងរំពឹងថាវានឹងសមស្របនឹងតម្លៃឆ្នាំ 2023 នៅពេលដែលម៉ូដែលGLS ដែលត្រូវបានកែសម្រួលដល់ក្រុមហ៊ុនចែកចាយនៅចុងឆ្នាំនេះ។