Mercedes-Maybach GLS 600 មួយគ្រឿងនេះមានកម្លាំងរហូតដល់ ៨០០សេះ

ខណៈពេលមនុស្សជាច្រើនកំពុងទន្ទឹងរង់ចាំនៃបង្ហាញខ្លួននៃរថយន្ត GLS អគ្គិសនីនាពេលអនាគត ក្រុមហ៊ុនកែច្នៃរថយន្ត Brabus បានធ្វើការកែលម្អរថយន្ត Mercedes-Maybach GLS 600 ជាមួយរូបរាងប្លែកថ្មី និងថាមពលកាន់តែខ្លាំង។

Brabus បានអោយឈ្មោះរថយន្តនេះថា Brabus 800 ដោយវាទទួលបានការឌីស្សាញថ្មីទៅលើប្រព័ន្ធ aerodynamic ជាមួយនឹង bodykit ប្រភេទកាបូន, Front splitter និងរន្ធខ្យល់ (air intake) កាន់តែធំ ក្នុងជួយទប់ផ្នែកខាងមុខនៃរថយន្តកុំឲ្យហើបឡើង។ រីឯផ្នែកខាងក្រោយ Brabus បានធ្វើការអភិវឌ្ឍន៍ ឬ Upgrade ទៅលើកាងផ្នែកខាងក្រោយជាមួយ Diffuser នៅចំកណ្តាល និងស៊ីម៉ាំងសងខាងថ្មី។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បន្ថែមពីនេះ Brabus ក៏បំពាក់បន្ថែមជាមួយនឹងឧបករណ៍ Turbocharged របស់ Brabus ផ្ទាល់ចំនួនមួយ ដែលអាចជួយអោយម៉ាស៊ីន ៤.០លីត្រ V8 នេះបង្កើនពីថាមពល ៥៥៧សេះ និងកម្លាំងបង្វិល ៧៣០ញ៉ូតុនម៉ែត្រ ទៅកាន់ថាមពលថ្មី ៨០០សេះ និងកម្លាំងបង្វិល ៩៥០ញ៉ូតុនម៉ែត្រ។ ជាមួយថាមពលថ្មីនេះ រថយន្ត Mercedes-Maybach GLS 600 អាចរត់ស្ទុះពីល្បឿន ០-១០០គ.ម/ម៉ ប្រើពេល ៤,៥វិនាទី និងមានល្បឿនអតិបរមា ៣០០គីឡូម៉ែត្រក្នុងមួយម៉ោង។

លើសពីនេះ Brabus ក៏បានផ្លាស់ប្តូរថាសកង់ថ្មី ជាមួយថាសកង់ Monoblock M Platinum Edition ទំហំ ២៤អ៊ីញ របស់ខ្លួនផ្ទាល់។ ក្នុងនោះផងដែរ Brabus ក៏អាចរចនានូវផ្នែកខាងក្នុងជាមួយជម្រើសពណ៌របស់អតិថិជនចូលចិត្តផងដែរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម