Mercedes S-Class ឆ្នាំ២០២១ ចេញតម្លៃលក់ផ្លូវការ ចាប់ពីខ្ទង់ ១០ម៉ឺនដុល្លារ

ក្រុមហ៊ុន Mercedes បានប្រកាសចេញនូវតម្លៃនៃរថយន្ត S-Class ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ គឺចាប់ពី ១០៩ ៨០០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ហើយវានឹងចេញលក់នៅឆ្នាំក្រោយនេះតែម្តង។

ចំពោះទីផ្សារខាងលើ Mercedes S-Class ចែកចេញជា ២ ម៉ូដែល គឺ S 500 4MATIC Luxury Line និង S 580 4MATIC Luxury Line ហើយវាក៏មានជាប្រភេទ AMG ដែរ គឺ S 500 4MATIC និង S 580 4MATIC។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

S 500 4MATIC Luxury Line បំពាក់ម៉ាស៊ីន turbocharged ចំណុះ ៣,០លីត្រ ទំហំ ៦ស៊ីឡាំង មានកម្លាំង ៤២៩សេះ ដំណើរការជាមួយប្រព័ន្ធ EQ Boost ជួយបាន ២១សេះទៀត។ ចំណែកឯ S 580 4MATIC Luxury Line វិញ មានតម្លៃចាប់ពី ១១៦ ៣០០ដុល្លារ បំពាក់ម៉ាស៊ីន twin-turbo ចំណុះ ៤,០លីត្រ V8 មានកម្លាំង ៤៩៦សេះ ហើយក៏មានប្រព័ន្ធ EQ Boost ផងដែរ។

សម្រាប់ម៉ូដែល S 500 4MATIC នឹងមានតម្លៃចាប់ពី ១១៤ ១០០ដុល្លារ និង ១២០ ៦០០ដុល្លារ សម្រាប់ម៉ូដែល S 580 4MATIC។

បើនិយាយពីមុខងារសុវត្ថិភាពវិញ វាមានបំពាក់ Option “Driver Assistance Package” មកស្តង់ដារ ដោយក្នុងនោះរួមមានដូចជា Active Distance Assist DISTRONIC with Route-Based Speed Adaptation, Active Stop-and-Go Assist, Active Steering Assist with Active Emergency Stop Assist, Active Lane Change Assist Functions, Active Brake Assist with a cross-traffic function, Active Speed Limit Assist with Traffic Sign Assist, Active Blind Spot Assist with Exit Warning, Active Lane Keeping Assist, Active Parking Assist ជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម