Mercedes S-Class ឆ្នាំ២០២១ នឹងមានបំពាក់ពោងសុវត្ថិភាពកៅអីក្រោយ ដំបូងបង្អស់លើលោក

Mercedes S-Class ស៊េរីឆ្នាំ២០២១ មិនត្រឹមតែបានអាប់ដេតលើផ្នែកផាសុកភាព និងប្រណីតភាបប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានគិតគូរដល់ផ្នែកសុវត្ថិភាពផងដែរ។

ថ្មីៗនេះក្រុមហ៊ុន Mercedes បានបញ្ជាក់ថា កំពូលរថយន្ត Sedan ដ៏ទំនើប និងប្រណីតជំនាន់ថ្មីនេះ នឹងមានបំពាក់ពោងសុវត្ថិភាព សម្រាប់អ្នកដំណើរអង្គុយកៅអីខាងក្រោយ ដំបូងបង្អស់លើពិភពលោក។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ថ្វីបើមិនទាន់បានបញ្ចេញព័ត៌មានលម្អិតពេញលេញ ប៉ុន្តែក្រុមហ៊ុនរថយន្តអាល្លឺម៉ង់ខាងលើបានបញ្ជាក់ថា ពោងសុវត្ថិភាពកៅអីខាងក្រោយនេះ ត្រូវបានរចនាឡើងដើម្បីការពារអ្នកដំណើរ នៅក្នុងពេលគ្រោះថ្នាក់។

ពោងសុវត្ថិភាពនោះទំនងជាបានដាក់នៅខាងក្រោយកៅអីខាងមុខ ហើយវានឹងផ្ទុះឡើងនៅពេលជួបគ្រោះថ្នាក់។ មិនតែប៉ុណ្ណោះ ពោងសុវត្ថិភាពនោះទំនងជាមានរូបរាងជាអក្សរ U ដែលអាចការពារអ្នកដំណើរបានកាន់តែប្រសើរ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម