Mercedes ចេញរថយន្ត SLC Final Edition តម្លៃជិត ៥ម៉ឺនដុល្លារ

Mercedes បានបញ្ចេញរថយន្តស្ព័រ SLC ប្រភេទ Final Edition ស៊េរីថ្មីជាផ្លូវការ សម្រាប់ទីផ្សារបរទេស។

រថយន្ត Mercedes SLC 200 Final Edition មានតម្លៃចាប់ពី ៤៨ ៨០០ដុល្លារ។ ដោយឡែក SLC 200 Final Edition Premium នឹងមានតម្លៃចាប់ពី ៥៣ ៨០០ដុល្លារ ខណៈ Mercedes-AMG SLC 43 Final Edition មានតម្លៃចាប់ពី ៦៥ ៥០០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

លក្ខណៈពិសេសបំពាក់មកស្តង់ដារមនដូចជា យ៉ាន់ Alloy ទំហំ ១៨អ៊ីង, កៅអីកម្តៅ, ផ្លិតទឹកអូតូ, មុខងារ Apple CarPlay និង Android Auto, ផែនទី, ប្រព័ន្ធសំឡេង Harman Kardon, កាមេរ៉ាក្រោយ, ដំបូល Panoramic Roof និងចង្កៀង LED ជាដើម។

រថយន្ត SLC 200 ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨១សេះ ប្រើលេខដៃ ៦វគ្គស្តង់ដារ ខណៈម៉ូដែល AMG SLC 43 ប្រើម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ BiTurbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៨៥សេះ ប្រើលេខអូតូ ៩វគ្គ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម