Mercedes ចេញឡាន GLE 300d ថ្មី ជិះ ១០០គ.ម ស៊ីតែ ៦លីត្រ

ក្រុមហ៊ុន Mercedes បានប្រកាសចេញរថយន្ត SUV ត្រកូល GLE ថ្មី គឺម៉ូដែល 300d 4MATIC ដែលទទួលបានការអាប់ដេតលើម៉ាស៊ីន ដែលដំណើរការជាមួយបច្ចេកវិទ្យា mild-hybrid ទៀតផង។

រថយន្ត Mercedes GLE 300d ប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៦៨សេះ និងកម្លាំងរមួល ៥៥០ញ៉ូតុនម៉ែត្រ ដំណើរការជាមួយម៉ូទ័រអគ្គិសនីមួយ ដែលបង្កើតកម្លាំងបាន ២០សេះទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ជាមួយនឹងជំនួយពីប្រព័ន្ធ mild-hybrid អនុញ្ញាតឲ្យ SUV នេះរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៦,៨វិនាទី ហើយមានល្បឿនអតិបរមា ២៣០គីឡូម៉ែត្រក្នុងមួយម៉ោង។ ចំពោះកម្រិតស៊ីប្រេងវិញ គឺចន្លោះពី ៦ ទៅ ៧លីត្រប៉ុណ្ណោះ សម្រាប់ចម្ងាយផ្លូវ ១០០គីឡូម៉ែត្រ។

សូមបញ្ជាក់ថា រថយន្ត Mercedes GLE 300d ថ្មីនេះ ត្រូវបានដាក់ឲ្យបញ្ជាទិញហើយ ខណៈវានឹងមកដល់លើទីផ្សារអឺរ៉ុប នាខែក្រោយ ជាមួយនឹងតម្លៃចាប់ពី ៨៧ ៤០០ដុល្លារ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម